
កសិករបារាំង បានធ្វើដំណើរកាន់តែចូលគៀករដ្ឋធានីបារាំងនៅថ្ងៃច័ន្ទនេះ ខណៈពួកគេបិទផ្លូវជាតិមួយ ដើម្បីតវ៉ាប្រឆាំងនឹងការតំឡើងពន្ធ និងបទបញ្ញាត្ដិកសិផលបៃតង។
ត្រាក់ទ័ររាប់សិបគ្រឿង បានកាន់កាប់ផ្លូវធំមួយនៅជិតក្រុងប៊ួវ៉ៃ(Beauvais)ឆ្ពោះទៅរដ្ឋធានី ខណៈក្រុមកសិករ បាននិយាយថា ពួកគេកំពុងបង្កើនសកម្មភាព ហើយបានបញ្ជាក់ថា ពួកគេមិនសប្បាយចិត្ដជាមួយនឹងការឆ្លើយតបរបស់រដ្ឋាភិបាលបារាំងឡើយ។
ប្រទេសបារាំង បាននិយាយថា ខ្លួននឹងជំរុញឲ្យបន្ធូរបន្ថយនុយ័តកម្មបរិស្ថានសហភាពអឺរ៉ុបមានភាពនៅក្នុងសប្ដាហ៍នេះ ស្របពេលដែលត្រាក់ទ័រជាច្រើនគ្រឿង បានបិទផ្លូវជាតិជាច្រើនខ្សែចេញពីក្រុងប៉ារីស នៅថ្ងៃច័ន្ទនេះ និងការតវ៉ារបស់កសិករនៅទូទាំងប្រទេសកើនឡើង។
រដ្ឋាភិបាល កាលពីថ្ងៃសុក្រ បានទម្លាក់ចោលនូវផែនការនានាពីការកាត់បន្ថយឧបត្ថម្ភធនបន្ដិចម្ដងៗទៅលើប្រេងម៉ាស៊ូតដែលបំរើឲ្យវិស័យកសិកម្ម និងបានសន្យាបន្ធូរបន្ថយ និយ័តកម្មបរិស្ថានប៉ុន្ដែអង្គការកសិករនិយាយថា គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយបានប្ដេជ្ញាដាក់សម្ពាធលើរដ្ឋាភិបាលវិញ៕