រដ្ឋមន្ត្រីការបរទេសហុងគ្រី ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន មុនកិច្ចប្រជុំកំពូលរបស់ EU ស្តីពីកញ្ចប់ជំនួយ

2024/01/29 09:37:54 pm        304

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ នៅថ្ងៃចន្ទ (ទី២៩ ខែមករា) នេះ ពោលគឺប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) ដែលនឹងស្វែងរកកិច្ចព្រមព្រៀងស្តីពីកញ្ចប់ជំនួយហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយទីក្រុង Budapest។

កិច្ចពិភាក្សារបស់លោក Szijjarto នៅទីក្រុង Uzhhorod ភាគខាងលិច ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និងប្រធានបុគ្គលិកប្រធានាធិបតីលោក Andriy Yermak កើតមានបន្ទាប់ពីជាច្រើនសប្តាហ៍នៃការប្រឆាំងរបស់ហុងគ្រី ចំពោះសហភាពអឺរ៉ុប ដែលផ្តល់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូ (៥៤ ពាន់លានដុល្លារ)។

ប្រធាននយោបាយរបស់នាយករដ្ឋមន្ត្រីលោក Viktor Orban បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុង Budapest បើកចំហចំពោះការប្រើប្រាស់ថវិការបស់សហភាពអឺរ៉ុប សម្រាប់កញ្ចប់ជំនួយដែលបានស្នើឡើង ដែលជាការផ្លាស់ប្តូរជំហររបស់ទីក្រុង Budapest។

នៅលើបណ្ដាញព័ត៌មានផ្លូវការតាមរយៈកម្មវិធីផ្ញើសារ Telegram ដោយមានអមជាមួយនឹងរូបថតរបស់លោក Szijjarto លោក Kuleba និងលោក Yermak ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា៖ «ការសន្ទនាប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋទាំងកាន់តែប្រសើរឡើង»។

សូមបញ្ជាក់ថា អ៊ុយក្រែនបាននិយាយថា ខ្លួនសង្ឃឹមថា ប្រទេសជាសមាជិកទាំង ២៧របស់ប្លុកនេះ នឹងយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូល នាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ)នេះ ដើម្បីផ្តល់នូវកញ្ចប់រយៈពេល ៤ឆ្នាំដែលទីក្រុងគីវ គ្រោងនឹងប្រើប្រាស់ ដើម្បីកាត់បន្ថយឱនភាពថវិការបស់ខ្លួន នៅឆ្នាំនេះ ខណៈដែលខ្លួនប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ី នៅភាគខាងត្បូង និងខាងកើត។ ហុងគ្រីគឺជារដ្ឋសមាជិកតែមួយគត់ដែលមិនគាំទ្រកញ្ចប់ជំនួយនៅក្នុងកិច្ចប្រជុំកំពូល កាលពីខែធ្នូ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am