មន្ទីរបញ្ចកោណ៖ អាមេរិក គ្មានបំណងស្វែងរកការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ទេ ក្រោយការវាយប្រហារនៅហ្ស៊កដានី

2024/01/30 08:51:22 am        150

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin)កាលពីថ្ងៃចន្ទ បានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារកងទ័ពរបស់ខ្លួនក្រោយការវាយប្រហារដោយយានដ្រូននៅប្រទេសហ្ស៊កដានីដោយពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ទោះជារដ្ឋបាលប្រធានាធិបតីលោក Joe Biden បានសង្កត់ធ្ងន់ថា ខ្លួនមិនស្វែងរកការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ក៏ដោយ។

ការវាយប្រហារកាលពីថ្ងៃអាទិត្យបានសម្លាប់ទាហានអាមេរិកបីនាក់ និងបណ្ដាលឲ្យទាហានជាង ៤០នាក់ រងរបួស។ នេះគឺជាការវាយប្រហារដ៏សាហាវលើកដំបូងប្រឆាំងនឹងទាហានអាមេរិក ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីខែតុលាឆ្នាំ២០២៣ និងកត់សម្គាល់ការកើនឡើងដ៏កាន់តែខ្លាំងក្នុងភាពតានតឹងដែលបានគ្របសង្កត់លើតំបន់មជ្ឈិមបូព៌ា។

លោក អូស្ទីន (Austin)បាននិយាយនៅឯមន្ទីរបញ្ចកោណថា លោកសុំបញ្ចេញកំហឹង និងទុក្ខព្រួយរបស់លោកចំពោះការស្លាប់របស់ទាហានដ៏ក្លាហានបីនាក់របស់អាមេរិកនៅហ្ស៊កដានី និងសម្រាប់កងទ័ពផ្សេងទៀតដែលរងរបួស។

លោក Austin បានបន្ថែមនៅពេលចាប់ផ្តើមជំនួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅឯមន្ទីរបញ្ចកោណថា លោកប្រធានាធិបតី និងរូបលោកនឹងមិនអត់ធ្មត់ចំពោះការវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកទេ ហើយយើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសហរដ្ឋអាមេរិក និងកងទ័ពរបស់យើង។

ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ដូចដែលលោកប្រធានាធិបតីបាននិយាយកាលពីម្សិលមិញ យើងនឹងឆ្លើយតប ហើយការឆ្លើយតបនោះអាចមានច្រើនកម្រិត ជាដំណាក់កាល និងបន្តគ្រប់ពេលវេលា។ប៉ុន្តែក្រុមមន្ត្រីនៅទូទាំងរដ្ឋបាលលោកBiden បាននិយាយថា ពួកគេមិនចង់ឱ្យស្ថានការណ៍រីកកាន់តែធំទៀតនោះទេ។ មន្ទីរបញ្ចកោណ បានណែនាំថា អ៊ីរ៉ង់ក៏មិនចង់បានសង្រ្គាមដែរ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រីសាប្រ៊ីណាស៊ីញ(Sabrina Singh)បានប្រាប់អ្នកសារព័ត៌មានថា យើងពិតជាមិនស្វែងរកសង្រ្គាមទេ ហើយនិយាយដោយត្រង់ទៅ យើងមើលមិនឃើញថាអ៊ីរ៉ង់ចង់ធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកទេ ។ លោកស្រីបានបន្ថែមថា មន្ទីរបញ្ចកោណជឿថា អ៊ីរ៉ង់ក៏មិនចង់មានសង្គ្រាមដែរ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am