ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីដីធ្លីឲ្យចប់ត្រឹមអាណត្តិទី៧ ខណៈនៅសល់៥លានក្បាលដីទៀត

2024/01/30 04:59:35 pm        442

តាកែវ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា​សេនាធិការកំពុងពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីជូនពលរដ្ឋនៅទូទាំងប្រទេស ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ចប់​រួចរាល់ នៅត្រឹមអាណត្តិទី៧នេះ ខណៈនៅសល់ ៥លានក្បាលដីទៀត ត្រូវ​អនុវត្តន៍​សកម្មភាពបន្ត ។

ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ នៅ​ភូមិ​បឹង​កន្ទ្រន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ មានការចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា បច្ចុប្បន្ន​ក្រសួង​បាន​​បញ្ចេញ​នូវមន្ត្រីជំនាញ និងមានការចូលរួមពីនិស្សិតស្ម័គ្រចិត្ត កំពុងធ្វើយុទ្ធនាការវាស់វែង និង​ចុះ​បញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដើម្បីឲ្យមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុច្បាស់លាស់ និង​អាច​ប្រើ​ប្រាស់​ក្នុង​កិច្ចការងារផ្សេងៗបានស្រួល និងក៏ជាការឆ្ពោះទៅ នៃការបញ្ចប់នូវ​ទំនាស់​ដីធ្លី​ផង​ដែរ។

ឯកឧត្តមបានបន្តថា មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លាន​បណ្ណ ជូនប្រជាពលរដ្ឋ ហើយនៅមានប្រមាណ២លានបណ្ណ ដែលកំពុង​តែ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ជា​រៀង​រាល់​ថ្ងៃ ខណៈនៅទូទាំងប្រទេសនៅសល់ប្រមាណ ៥លានក្បាលដីទៀត ដែលត្រូវវាស់វែង និង​ចុះបញ្ជីឱ្យបានចប់សព្វគ្រប់ ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ដើម្បីឲ្យការងារនេះសម្រេច និងទទួល​ជោគជ័​យ​ទៅ​បាន​ គឺត្រូវតែមានការចូលរួម និងសហការពីប្រជាពលរដ្ឋ ដែលជាអ្នកពាក់ព័ន្ធឲ្យបានគ្រប់ៗគ្នា ព្រោះ​ការងារចុះបញ្ជីដីធ្លីឲ្យបានច្បាស់លាស់នេះ សុទ្ធសឹងតែ​ដើម្បី​បម្រើ​ដល់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។

ក្នុងពេល​ទទួលបានសម្គាល់ម្ចាស់អចលនវត្ថុ អាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំស្លា ស្រុកសំរោង បាន​សម្ដែងការសប្បាយរីករាយ ព្រោះពួកបានរងចាំជាយូរឆ្នាំមកហើយ ក្នុង​ការ​មាន​វិញ្ញាបនបត្រ​សម្គាល់ដីធ្លី ដើម្បីយកទៅប្រើប្រាស់ ក្នុងកិច្ចការផ្សេងៗ ហើយក៏អរគុណដល់រាជរដ្ឋាភិបាល ដែល​បាន​ខិតខំបម្រើសេវានេះជូនពួកគេ ។

គួរបញ្ជាក់ថា ក្នុងក្របខណ្ឌខេត្តតាកែវ គឺនៅសល់ ២០ម៉ឺនក្បាលដីទៀត ដែលត្រូវធ្វើការវាស់វែង និង​ចុះបញ្ជីដីធ្លីបញ្ចប់ ខណៈត្រូវការថវិកាប្រមាណ ៥លានដុល្លារ ដើម្បីធ្វើការងារនេះ ឲ្យចប់​រួចរាល់​៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm