ក្រុមកសិករបាននាំគ្នាបិទផ្លូវហាយវេនានានៅក្នុងភាគខាងត្បូងប្រទេសបែលហ្ស៊ិក និងចតត្រាក់ទ័រ តម្រៀបគ្នានៅមុខសភាសហភាពអឺរ៉ុបកាលពីថ្ងៃ ជាការចូលរួមចលនាតវ៉ា ដែលបានដាក់សម្ពាធលើរដ្ឋាភិបាលនានារបស់ប្លុកអឺរ៉ុប រយៈពេលប៉ុន្មានខែមុនការបោះឆ្នោតនៅសហភាពអឺរ៉ុប ។

ត្រាក់ទ័រចន្លោះពី៣០ទៅ៤០គ្រឿង ត្រូវបានចតនៅលើផ្លូវ E19 ក្នុងភាគខាងត្បូងទីក្រុងព្រុចសែល កាលពីព្រឹកថ្ងៃចន្ទ ដោយកសិករភាគច្រើន បានចំណាយពេលស្នាក់នៅពេលយប់ក្នុងបន្ទប់បើកបរ ឬនៅជុំវិញភ្នក់ភ្លើង នេះជាការបិទមួយក្នុងការចំណោមការបិទផ្លូវមួយចំនួននៅតំបន់ វ៉ាឡូនីញ៉ា (Wallonia) និយាយភាសាបារាំង ភាគច្រើន ។

នៅក្នុងទីលានចតុរង្គ ឌឺ ម៉េស (de Meeûs) ស្ថិតនៅបីប្លុកពីសភាសហភាពអឺរ៉ុប ត្រាក់ទ័រជាច្រើនគ្រឿងក៏បានចតផងដែរដោយចុចស៊ីផ្លេ ជាអ្វីដែលក្រុមអ្នករៀបចំនិយាយថា ក្នុងបំណងបង្អាក់ផែនការដែលបានគ្រោងទុកសម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុបនៅក្នុងទីក្រុងនេះនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

ក្រុមកសិករបានស្ដីបន្ទោសសហភាពអឺរ៉ុបចំពោះអ្វីដែលពួកគេនិយាយថា ស្តង់ដារកសិកម្មកំពុងរឹតត្បិតកាន់តែខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចចំណូលធុកិច្ចរបស់ពួកគេ និងបន្ទាបតម្លៃផលិតផលកសិកម្មរបស់ពួកគេ ដោយបើកឲ្យមានការនាំចូលផលិតពីបរទេសក្នុងតម្លៃទាប ប៉ះពាល់ដល់ជីវិភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។
សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ស្រដៀងគ្នានៅក្នុងប្រទេសបារាំងដែរ ជាទីដែលត្រាក់ទ័រជាច្រើនបានបិទផ្លូវហាយវេ ជុំវិញទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ៕