កម្ពុជា-ឥណ្ឌូនេស៊ី បេ្តជ្ញាលើកកម្ពស់ទំនាក់ទំនងសភាពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជន និងប្រជាជន

2024/01/30 11:55:12 am        130

នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មី នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា​បានលើកឡើងថា នៅ​ក្នុង​អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា នឹងខិតខំលើកកម្ពស់​ទំនាក់ទំនង​សភា​ប្រទេស​ទំាង​ពីរ​ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ ឯកឧត្តមនឹងខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទំាងពីរលើវិស័យពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជន និង​ប្រជាជន រួមនឹងវិស័យអប់រំ ឱ្យមានការរីកចម្រើនថែមទៀតផងដែរ។ ការលើកឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។

សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ និងបានគូសបញ្ជាក់ថា រដ្ឋសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថានទូតឥណ្ឌូនេស៊ី សំដៅពង្រឹង និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ប្រទេស​ទំាង​ពីរ​ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា បេសកកម្មការទូតរបស់ឯកឧត្តម នៅ​កម្ពុជា ស្របពេលទំនាក់ទំនងប្រទេសទំាងពីរបានឈានដល់ខួបទី៦៥ឆ្នាំ និង​ក្នុង​ពេល​ដែល​រដ្ឋសភា និ​ង​រាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឡើងក្រោយការបោះឆ្នោត ដោយសេរី និង​យុត្តិធម៌ កាលពីខែកក្កដាកន្លងមកនេះ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ជា​ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដោយមានពលរដ្ឋជាង៨៤% នៃអ្នក​មាន​ឈ្មោះ​បោះឆ្នោត​បាន​ចេញ​ទៅ​បោះឆ្នោត ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួនជាង ៨២% ធ្វើឱ្យ​កម្ពុជា​បាន​ផ្ទេរ​ការ​ដឹកនាំពីឥស្សរជនជំនាន់មុនមកឥស្សរជនវ័យក្មេងជំនាន់ក្រោយ ដែលមានសក្តានុពល ដោយ​សន្តិវិធី គ្មានអំពើហិង្សា ធ្វើឱ្យកម្ពុជាធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ​ទៅ​មុខ​ជា​លំដាប់​។

សម្តេចរដ្ឋសភាធិបតី បានថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​តែង​តែជួយ​គំាទ្រ​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ ចាប់ផ្តើមពីការទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា ការបញ្ជូន​កង​កម្លាំង​ថែ​រក្សា​សន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិក្នុងដំណើរស្វែងរកសន្តិភាពជូនកម្ពុជា និង​ការ​អភិវឌ្ឍ​ជាតិ​រហូត​មក​ទល់​បច្ចុប្បន្ន​។​ សម្តេច​ក៏​បាន​លើក​ឡើង​ពី​តួនាទី​ដ៏សំខាន់​របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ក្នុងតំបន់អាស៊ាន ផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បាន​ឯកភាព​រួមគ្នា​ពី​សារៈ​សំខាន់​នៃ​ទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរ ហើយថាកម្ពុជានិងឥណ្ឌូនេស៊ី មាន​សក្តានុពល​ជាច្រើនដែលអាចពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ទាំង​វិស័យ​ការទូត ពាណិជ្ជកម្ម អប់រំ កសិកម្ម ទេសចរណ៍ ជាពិសេសទំនាក់ទំនងប្រជាជន និងប្រជាជន ដែល​នឹង​នាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរដូចគ្នា។

គួរបញ្ជាក់ដែរថា ឥណ្ឌូនេស៊ីឈរលេខរៀងទី៦ ក្នុងចំណោមបរទេសដែលវិនិយោគនៅកម្ពុជា។ ទំហំ​ពាណិជ្ជកម្មកម្ពុជានិងឥណ្ឌូនេស៊ី នៅឆ្នាំ២០២២ មានចំនួនជាង ៩៤៨ លានដុល្លារ។ នៅ​ក្នុង ៤ខែដំបូង នៃឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៣៩២ លាន​ដុល្លារ​អាមេរិក។ ឥណ្ឌូនេស៊ីជាទីផ្សារទទួលទិញអង្ករពីកម្ពុជា ផងដែរ។ ក្នុងន័យនេះ សម្តេច​រដ្ឋ​សភា​ធិបតី បានលើកទឹកចិត្ត និងសំណូមពរ​ដល់ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ពិចារណា​ក្នុង​ការ​ជួយ​នាំ​ផលិត​ផល​កសិកម្ម​ពីកម្ពុជាឱ្យបាន់កាន់តែច្រើនបន្ថែមទៀត។

នៅខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសឥណ្ឌូនេស៊ី​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋ​សភា​​អាណត្តិថ្មី។ ក្រោយការបង្កើតបានរដ្ឋសភាថ្មីឥណ្ឌូនេស៊ី ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ថា​នឹង​ខិត​ខំជំរុញទំនាក់ទំនងសភាប្រទេសទំាងពីរឱ្យមានការរីកចម្រើនបន្ថែមទៀត ទំាង​ក្រប​ខ័ណ្ឌ​ទ្វេភាគី និងពហុភាគី ក៏ដូចជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យយេនឌ័រ ជាដើម៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am