UN៖ ក្រុមមន្ត្រី និងអ្នកការទូតប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទបាននិយាយថា បេសកកម្មរក្សាសន្តិភាពសកលរបស់អង្គការនេះអាចនឹងបិទ ប្រសិនបើមហាសន្និបាតអង្គការសហប្រជាជាតិ ពុំឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ថវិកាចំនួន ៦ពាន់លានដុល្លារអាមេរិក។

តាមរបាយការណ៍របស់សារព័ត៌មាន Reuters ក្រុមអ្នកការទូតកំពុងស្ដីបន្ទោសពីនីតិវិធីការចរចា ការរៀបចំដំណើរការ និងការពិភាក្សាដែលធ្វើឲ្យប្រទេសចិន ប្រឆាំងមហាអំណាចលោកខាងលិច ដែលមិនអាចឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ដល់មូលនិធិ។ ប្រធានទទួលបន្ទុករៀបចំយុទ្ធសាស្ត្រគោលនយោបាយ និងផែនការរបស់អង្គការសហប្រជាជាតិ លោកស្រី Catherine Pollard បានប្រាប់ក្រុមអ្នកយកសារព័ត៌មានថា លោកស្រីបានណែនាំបេសកកម្មរក្សាសន្តិភាពចំនួន១២ របស់អង្គការសហប្រជាជាតិឲ្យត្រៀមផែនការទុកជាមុន ក្នុងករណីដែលកញ្ចប់ថវិកានឹងមិនត្រូវបានអនុម័តទាន់ពេលវេលា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
យោងតាមលោកស្រី Pollard ប្រសិនបើកាលកំណត់អនុម័តកញ្ចប់ថវិកាត្រូវខកខាន អញ្ចឹងអង្គការសហប្រជាជាតិអាចចំណាយត្រឹមតែ ការពារទ្រព្យសម្បត្តិរបស់អាមេរិក និងធានាបាននូវការការពារបុគ្គលិករបស់ខ្លួន និងកងកម្លាំងរក្សាសន្តិភាពតែប៉ុណ្ណោះ៕
អត្ថបទ៖ សុខមាន