សំណើបទឈប់បាញ់ នឹងត្រូវបញ្ជូនទៅក្រុមហាម៉ាស ខណៈសង្រ្គាមបន្តផ្ទុះឡើងនៅហ្កាហ្សា

2024/01/30 08:05:49 pm        86

អ្នកសម្របសម្រួលប្រទេសកាតា និយាយកាលពីថ្ងៃចន្ទថា ក្របខ័ណ្ឌមួយនឹងបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរ នឹងត្រូវបញ្ជូនទៅក្រុមហាម៉ាស ខណៈជម្លោះដ៏ជូរចត់ បានផ្ទុះឡើងជុំវិញទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ដែនដីប៉ាឡេស្ទីន។

ខណៈការប្រយុទ្ធដ៏ឃោឃៅជាថ្មីម្តងទៀត បានធ្វើឱ្យរង្គោះរង្គើតំបន់ហ្កាហ្សា ការព្រួយបារម្ភនៃជម្លោះក្នុងតំបន់រីកកាន់តែធំ បន្ទាប់ពីសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់អ៊ីស្រាអ៊ែល គឺទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាឆ្លើយតបចំពោះការវាយប្រហារ ដែលបានសម្លាប់ទាហានអាមេរិកបីនាក់នៅប្រទេសហ្ស៊កដានី។

ក្រសួងសុខាភិបាល បាននិយាយនៅក្នុងដែនដីប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាសថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស ២១៥នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង រួមទាំងសមាជិក ២០នាក់ នៃគ្រួសារមួយ។

កងកម្លាំងទ័ពជើងគោក ដែលគាំទ្រដោយរថក្រោះ បានផ្តោតទៅលើទីក្រុងសំខាន់ Khan Younis នៅភាគខាងត្បូង ជាស្រុកកំណើតរបស់មេដឹកនាំរបស់ក្រុមហាម៉ាស់ នៅហ្កាហ្សា លោក Yahya Sinwar។ កងទ័ពបាននិយាយថា ការិយាល័យរបស់លោក Sinwar ទីតាំងយោធា និង ទីតាំងផលិតគ្រាប់រ៉ុក្កែតដ៏សំខាន់ ត្រូវបានវាយឆ្មក់ដោយកងទ័ពអ៊ីស្រាអែល។

ដោយពលរដ្ឋតំបន់ហ្កាហ្សា កំពុងប្រឈមមុខទៅនឹងស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរ បន្ទាប់ពីសង្រ្គាមជិត ៤ ខែ អង្គការផ្តល់ជំនួយអន្តរជាតិចំនួន ២០ បាននិយាយថាពួកគេ «ខឹងសម្បារ» ចំពោះការផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។

ម្ចាស់ជំនួយធំៗជាច្រើន រួមមានសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានបញ្ឈប់ការផ្តល់មូលនិធិជុំវិញការអះអាងរបស់អ៊ីស្រាអែលថា បុគ្គលិកទីភ្នាក់ងារ UNRWA មួយចំនួន បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាស ដែលបង្កឱ្យមានការប្រយុទ្ធគ្នា។ ប្រភពពីទីភ្នាក់ងារ UNRWA បានប្រាប់សារព័ត៌មាន AFP ថា ការផ្អាកការផ្តល់មូលនិធិ ពុំទាន់មានផលប៉ះពាល់ជាមូលដ្ឋាននៅឡើយ។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        324
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        369
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        348

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm