ទីក្រុង Santiago របស់ប្រទេសឈីលី កំពុងស្ថិតនៅក្រោមការប្រកាសអាសន្នពណ៌ក្រហម សម្រាប់រលកកម្តៅខ្លាំង ដែលបានវាយបោកបក់នៅផ្នែកមួយចំនួនរបស់ប្រទេស ដោយរដ្ឋធានីរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងកម្តៅពេញមួយសប្តាហ៍។

ពលរដ្ឋក្នុងតំបន់ បានធ្វើឲ្យត្រជាក់ខ្លួនដោយបានស្វែងរកនៅតាមប្រភពទឹកក្នុងទីក្រុង ខណៈសីតុណ្ហភាពកាលពីថ្ងៃចន្ទ ទី២៩ ខែ មករា ឡើងដល់ ៣៣ អង្សាសេ ហើយនៅថ្ងៃពុធ ទី៣១ ខែមករា ត្រូវបានគេរំពឹងថានឹងជាថ្ងៃក្តៅបំផុតនៅក្នុងសប្តាហ៍ ដែលនឹងមានសីតុណ្ហភាព ៣៥ អង្សារសេ។

ដោយមានសន្ទស្សន៍កាំរស្មី UV ត្រូវបានចុះបញ្ជីថា «មានកម្រិតខ្លាំង» ក្រុមមន្ត្រី កំពុងព្រមានដល់ប្រជាជនឱ្យនៅស្នាក់ក្នុងលំនៅឋាន ដើម្បីរក្សាជាតិទឹក និងរក្សាភាពត្រជាក់។