នៅពេលដែលក្រុមឧទ្ទាមហ៊ួទី បន្តការវាយលុករបស់ពួកគេលើការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងសមុទ្រក្រហម វិបត្តិកាន់តែជ្រៅឡើង កំពុងធ្វើតេស្តថ្មីមួយចំពោះមហិច្ឆតាដ៏គួរឲ្យចាប់អារម្មណ៍របស់ប្រទេសចិនក្នុងការក្លាយជាអ្នកសម្របសម្រួលអំណាចថ្មី នៅមជ្ឈិមបូព៌ា។

ការវាយប្រហារលើផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក បានធ្វើឲ្យពាណិជ្ជកម្មសកលលោកកើនឡើង និងបង្កឲ្យមានការភ័យខ្លាចនៃជម្លោះ ក្នុងតំបន់កាន់តែធំឡើង រយៈពេលជិត៤ ខែនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

រហូតមកទល់ពេលនេះ ការឆ្លើយតបជាសាធារណៈរបស់ចិនចំពោះវិបត្តិសមុទ្រក្រហម ត្រូវបានកំណត់ចំពោះការអំពាវនាវឲ្យបញ្ចប់ការវាយប្រហារលើនាវាស៊ីវិល និងបានបិទបាំងការរិះគន់នៃប្រតិបត្តិការយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ួទី ដែលក្រុមអ្នកវិភាគនិយាយថា ពុំបានធ្វើឲ្យ សេចក្តីប្រាថ្នាសកលរបស់ទីក្រុងប៉េកាំង ឈានដល់គោលដៅនោះទេ។

លោក ម័រឌីឆៃ ចាហ្ស៊ីហ្សា (Mordechai Chaziza) សាស្ត្រាចារ្យជាន់ខ្ពស់នៅមហាវិទ្យាល័យ Ashkelon Academic College ក្នុងប្រទេសអ៊ីស្រាអែល ដែលមានជំនាញក្នុងទំនាក់ទំនងរបស់ចិនជាមួយមជ្ឈិមបូព៌ា បាននិយាយថា ៖«ការឆ្លើយតបដោយប្រយ័ត្នប្រយែង ឬស្ទាក់ស្ទើររបស់ចិន បានធ្វើឲ្យមានផល់ប៉ះពាល់ធ្ងន់ធ្ងរទៅលើមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាមហាអំណាចពិភពលោក ដែលមានការទទួលខុសត្រូវ»។
ដោយទីក្រុងប៉េកាំងបង្ហាញការមិនចង់ចូលរួមដោយផ្ទាល់នៅក្នុងវិបត្តិ សហរដ្ឋអាមេរិក បានព្យាយាមជំរុញប្រទេសចិនឲ្យដាក់សម្ពាធលើអ៊ីរ៉ង់ ដែលបណ្តុះបណ្តាល ផ្តល់មូលនិធិ និងបំពាក់ឲ្យអាវុធឲ្យឧទ្ទាមហ៊ួទី ដើម្បីបង្កើនការវាយប្រហារ។