ក្រសួងការបរទេសប៉ាឡេស្ទីន នៅទីក្រុងរ៉ាម៉ាឡា (Ramallah)កាលពីថ្ងៃចន្ទ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការអំពាវនាវរបស់រដ្ឋមន្ត្រីអ៊ីស្រាអែលមួយចំនួនសម្រាប់ការធ្វើអាណានិគមឡើងវិញនូវតំបន់ហ្កា ហ្សាស្ទ្រីប។
ក្រសួង បាននិយាយអំពី«កិច្ចប្រជុំដែលធ្វើឡើងដោយអង្គការភេរវកម្មអាណានិគម» នៅទីក្រុហ្ស៊េរុយសាឡឹម កាលពីថ្ងៃអាទិត្យ ដោយយោងទៅលើសន្និសីទរបស់រដ្ឋមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល។

រដ្ឋមន្ត្រីមកពីគណបក្សកាន់អំណាចស្តាំនិយម Likud របស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ត្រូវបានបង្ហាញវត្តមាន នៅក្នុងសន្និសីទគាំទ្រអ្នកតាំងលំនៅ នៅទីក្រុងហ្ស៊េរុយសាឡឹម កាលពីល្ងាចថ្ងៃអាទិត្យ។

ទោះបីជាយ៉ាងណាក៏ដោយ លោកណេតាន់យ៉ាហ៊ូ បានពណ៌នាអំពីផែនការ ដើម្បីតាំងទីលំនៅថ្មី នៅតំបន់ហ្កាហ្សាស្រ្ទីប បន្ទាប់ពីសង្គ្រាមថា ជារឿងមិនពិត។
នៅក្នុង «សន្និសីទនៃជ័យជម្នះ » លោក អ៊ីរាម៉ា បេន ហ្គ្វី (Itamar Ben-Gvir) ដែលជារដ្ឋមន្ត្រីស្តាំនិយមជ្រុលទទួលបន្ទុកសន្តិសុខជាតិ បានអំពាវនាវមិនត្រឹមតែឲ្យមានការវិលត្រឡប់របស់អ្នកតាំងលំនៅអ៊ីស្រាអែលទៅកាន់តំបន់ឆ្នេរ និងភូមិមួយចំនួននៅវេសបែងភាគខាងជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន«លើកទឹកចិត្ត [ប៉ាឡេស្ទីន ]ឲ្យចាកចេញទៀតផង។

លោកបន្តថា មានតែរឿងនេះទេ ដែលអាចទប់ស្កាត់ការសម្លាប់រង្គាលដូចថ្ងៃទី៧ តុលា។
ក្រសួងប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កិច្ចប្រជុំនេះ និងរបៀបវារៈជាថ្មីម្តងទៀត បង្ហាញពីមុខមាត់ពិតរបស់រដ្ឋាភិបាលចម្រុះស្តាំនិយមអ៊ីស្រាអែល រួមទាំងការបដិសេធសន្តិភាព និងការតស៊ូក្នុងការបន្តការកាន់កាប់ អាណានិគម និងរបបបំបែកពូជសាសន៍»។