ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទ (២៩ មករា) ដោយដកស្រង់សេវាសារព័ត៌មានរបស់កងនាវាចររុស្ស៊ីថា កងនាវាចម្បាំងនៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ីឈ្មោះ ម៉ាស្ហាល សាផូសនីខូវ (Marshal Shaposhnikov) បានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកនៅសមុទ្រចិនខាងត្បូង។

ទីភ្នាក់ងារព័ត៌មាន អ៊ីនធើហ្វាក (Interfax) បានរាយការណ៍ថា បន្ទាប់ពីបានពិនិត្យរកឃើញនាវាមុជទឹករបស់សត្រូវសិប្បនិមិត្ត និងបញ្ជាក់ការសំរបសំរួលរបស់ខ្លួនពីក្រុមនាវិកឧទ្ធម្ភាគចក្រ នាវាចម្បាំងនោះបានបាញ់គ្រាប់រ៉ូកែត និងអាវុធប្រឆាំងនាវាមុជទឹកជម្រៅជ្រៅទៅកាន់គោលដៅនៅក្នុងសមយុទ្ធនោះ។

សារព័ត៌មានដដែលនេះបានបន្ថែមថា នាវាចម្បាំងកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី ដែលរួមមាននាវាចម្បាំង វ៉ាយ៉ាក (Varyag) និងនាវាចម្បាំង ស្ហាល សាផូសនីខូវ នោះកំពុងស្ថិតក្នុងបេសកកម្ម «ការធ្វើដំណើរផ្លូវឆ្ងាយ» ដែលរួមមានតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕
