ចិន៖ ប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃអង្គារនេះបានជំរុញដល់សមាជិកបក្សកុំម្មុយនីសចិនទាំងអស់បន្តភាពស្មោះត្រង់ និងបន្តបម្រើប្រជាពលរដ្ឋ ខណៈលោកបានប្រគល់មេដាយកិត្តិយសថ្មីដល់សមាជិក ២៩រូបជាផ្នែកមួយនៃការប្រារព្ធលើកទី ១០០ឆ្នាំនៃការបង្កើតបក្សកាន់អំណាចនេះ។

ពិធីប្រគល់មេដាយកិត្តិយសនេះបានធ្វើឡើងនៅក្នុងសាលអគាររដ្ឋ Great Hall របស់ទីក្រុងប៉េកាំង ជាមួយពិធីត្រែទ័ព និងត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ ខណៈគណបក្សនេះត្រៀមប្រារព្ធខួបលើកទី១០០ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ពិធីប្រគល់មេដាយថ្ងៃទី១ ខែកក្កដាបានប្រកាសកាលពីឆ្នាំ២០១៧ និងបានធ្វើឡើងលើកដំបូងនៅថ្ងៃអង្គារនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Xi ក្នុងការកសាងកេរ្តិ៍ឈ្មោះជាគណបក្សនយោបាយដ៏មានឥទ្ធិពលមួយ ក្នុងចំណោមបក្សនយោបាយដ៏មានឥទ្ធិពលបំផុតលើពិភពលោក។

លោកប្រធានាធិបតីចិនបានជំរុញសមាជិកទាំងអស់ ឲ្យបន្តភាពស្មោះស្ម័គ្រជារៀងរហូត និងស្រឡាញ់គណបក្ស និងប្រជាជន ចិត្តមួយថ្លើមមួយ ដោយប្រែក្លាយវាទៅជាសកម្មភាពពាក់លីគ្រប់យ៉ាង សូម្បីជីវិតដ៏មានតម្លៃរបស់អ្នកចំពោះគណបក្ស និងប្រជាជន៕
អត្ថបទ៖ សុខមាន