
គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាល (CEC) របស់សហព័ន្ធរុស្ស៊ី កាលពីថ្ងៃចន្ទ បានចុះឈ្មោះប្រធានាធិបតីរុស្សីដែលកំពុងកាន់អំណាច លោក វ្ល៉ាឌីមៀ ពូទីន ជាបេក្ខជន នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខរបស់ប្រទេស។
លោក អេឡា ប៉ាមហ្វីឡូវ៉ា (Ella Pamfilova) ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រកាសថា ការសម្រេចនេះត្រូវបានអនុម័តជាឯកច្ឆ័ន្ទ។ យោងតាមលេខាគណៈកម្មការធិការរៀបចំការបោះឆ្នោតលោក ណាតាល់យ៉ា ប៊ូដារីណា (Natalya Budarina)បានឲ្យដឹងថា ហត្ថលេខាអ្នកបោះឆ្នោតចំនួន ៣១៥.០០០នាក់ ត្រូវបានដាក់ជូនដើម្បីគាំទ្រប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្ន។ នេះលើសពីចំនួនដែលត្រូវការ ៣០០.០០០នាក់ ជាចំនួនមួយដែលបេក្ខជនអាចសម្រេចដោយខ្លួនឯងបាន ត្រូវប្រមូលដើម្បីចុះឈ្មោះជាផ្លូវការតាមច្បាប់របស់រុស្ស៊ី។
កាលពីពេលមុន គណៈកម្មាធិការបោះឆ្នោត បានចុះឈ្មោះបេក្ខជន៣រូបផ្សេងទៀត មានមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី លោក Leonid Slutsky លោក Vladislav Davankov ជាអ្នកដែលត្រូវបានតែងតាំងដោយគណបក្សប្រជាជនថ្មីរបស់ប្រទេស និងលោក Nikolai Kharitonov ជាបេក្ខជនត្រូវបានតែងតាំងដោយគណបក្សកុម្មុយនីសរុស្ស៊ី។
ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នឹងធ្វើឡើងនៅថ្ងៃទី ១៥ដល់ថ្ងៃទី១៧ ខែមីនា។