ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធី«បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០ ២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាដល់ស្ថាប័នជំនាញឱ្យចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅជុំវិញតំ បន់បឹងទន្លេសាបជូនប្រជាពលរដ្ឋនៅទីនោះ ឱ្យបានលឿន ច្បាស់លាស់ និងឱ្យចប់សព្វគ្រប់។
ក្រៅពីចេញបញ្ជាបែបនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាទៅស្ថាប័នជំនាញឱ្យរៀបចំគូសផែ នទីតំបន់ការពារបឹងទន្លេសាបឡើងវិញ និងរៀបចំបោះបង្គោលការពារនៅតំបន់នោះឡើងវិញ នៅក្រោ យពេលរៀបចំផែនទីនោះរួច។
សម្ដេចធិបតីបន្ថែមថា តម្លៃដីមិនថ្លៃជាងអនាគតរបស់យើងនោះទេ។ សម្ដេចបញ្ជាក់បន្ថែមថា គ្មានតម្លៃអ្វី ដែលថ្លៃជាងដីនៅតំបន់ទន្លេសាប ដែលត្រូវអភិរក្សសម្រាប់អ្នកជំនាន់ក្រោយនោះឡើយ។
ទន្លេសាប គឺជាបឹងទឹកសាបដ៏ធំជាងគេនៅលើពិភពលោក។ ក្រៅពីជាបឹងដែលធំជាងគេនៅលើពិភព លោក ទន្លេសាបក៏ល្បាញល្បីថា ជាបឹងដែលសម្បូរទៅដោយត្រីទឹកសាប និងសត្វនានាច្រើនជាងគេ ផងដែរ។ ចម្លាក់នៅតាមបុរាណប្រាសាទនានាទាំងក្នុងទឹកដីខ្មែរបច្ចុប្បន្ន និងអតីតទឹកដីខ្មែរ បានបង្ហា ញឱ្យឃើញថា ពលរដ្ឋកម្ពុជាបានចិញ្ចឹមជីវិតដោយត្រីទឹកសាបនេះច្រើនសតវត្សរ៍កន្លងមកហើយ៕
ដោយ៖ គង់ ឌិន



