
ក្មេងជំទង់យ៉ាម៉ែន ម៉ូហាម៉េដ យូសេទី (Yamen Mohammed Husseti) មានអាយុ ១៦ឆ្នាំ បានហូរឈាមរហូតដល់ស្លាប់ នៅក្នុងផ្លូវលំមួយ បន្ទាប់ពីត្រូវបានគេបាញ់ក្នុងអំឡុងពេលការវាយឆ្មក់របស់អ៊ីស្រាអែលលើភូមិវេសបែងរបស់ខ្លួន ជាកន្លែងដែលសាក្សីនិយាយថា កងទ័ពបានរារាំងគ្រូពេទ្យមិនឲ្យទៅដល់រូបគេ។
ការស្លាប់របស់ក្មេងជំទង់រូបនេះ គឺជាករណីមួយក្នុងចំណោមករណីដែលកំពុងកើនឡើង ដែលអ្នកឆ្លើយតបដំបូងនិយាយថា ប៉ាឡេស្ទីន ត្រូវបានបដិសេធការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រសង្គ្រោះជីវិត ដោយសារការរឹតបន្តឹងចលនាតឹងរ៉ឹង ដែលដាក់ចេញដោយអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមជាមួយក្រុមហាម៉ាស។
បន្ទាប់ពីយុវជនយូសេទី ត្រូវបានគេបាញ់ចំក្រពះ កាលពីដើមខែនេះ នៅក្នុងភូមិវេសបែងភាគខាងជើងនៃ ទីក្រុងអារ៉ាបា (Arraba) អ្នកបើកបររថយន្តសង្គ្រោះ បានទូរស័ព្ទទៅកន្លែងកើតហេតុ ហើយអ្នកស្រុកដែលនៅទីនោះ បាននិយាយថា ពួកគេត្រូវបានបញ្ឈប់ដោយទាហានអ៊ីស្រាអែល។
លោកគ្រូពេទ្យជំនួយ អាន់វ៉ា អាតាយ៉ា Anwar Arttaya បាននិយាយថា រថយន្តសង្គ្រោះរបស់ខ្លួន ត្រូវបានបាញ់ម្តងហើយម្តងទៀត នៅពេលដែលលោកព្យាយាមទៅឲ្យដល់យុវជនយូសេទីនោះ។
លោកអាតាយ៉ា បានរំលឹកថា លោក សេដ អាល់ អាដា ( Said al-Ardah) គឺជាអ្នកស្រុកម្នាក់ក្នុងចំណោមអ្នកស្រុកជាច្រើននាក់ដែលព្យាយាមចូលទៅជិតក្មេងជំទង់ដែលគ្រវីក្បាលនោះ ប៉ុន្តែទាហានបានភ្ជង់នឹងកាំភ្លើង M16 មកលើពួកគេ ហើយឡោមព័ទ្ធសាកសពអស់រយៈពេលកន្លះម៉ោង។