ក្រសួងសុខាភិបាល លើកទឹកចិត្ត FHI 360 បានចូលរួមជួយលើកកំពស់សុខភាពប្រជាជនតាមសហគមន៍ និងស្នើសុំពិនិត្យលទ្ធភាពគាំទ្រការងារសុខភាពឌីជីថល

2024/01/31 01:44:16 am        145

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ដែលដឹកនាំដោយលោកស្រី Desiree Pipkins ប្រធានផ្នែកផលប៉ះពាល់ប្រចាំការិយាល័យកណ្តាលសហរដ្ឋអាមេរិក នៃអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) នៅទីស្តីការក្រសួងសុខាភិបាល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។

​ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការសុខភាពគ្រួសារអន្តរជាតិ ដែលបានចូលរួមជាមួយក្រសួងសុខាភិបាល បានគាំទ្រក្រសួងក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា ជាពិសេសសមិទ្ធផលធំៗជាច្រើនសម្រេចបាននៅក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលកម្ពុជា បានធ្វើឱ្យប្រសើរឡើងនូវពិធីសារពង្រឹងគុណភាពកម្មវិធីសុខភាពថ្នាក់ជាតិ។

លោកស្រី Desiree Pipkins បានជម្រាបជូនអង្គប្រជុំថា អង្គការ FHI 360 ជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញ ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក និងកំពុងអនុវត្តសកម្មភាពនៅប្រទេសចំនួនជាង៦០។ អង្គការ FHI 360 មានបេសកកម្មចម្បងក្នុងការធ្វើឱ្យប្រសើរឡើងនូវសមធម៌ សុខភាព និងសុខុមាលភាពរបស់មនុស្សជាតិ តាមរយៈការប្រើប្រាស់ទិន្នន័យ និងការស្វែងរកដំណោះស្រាយដែលដឹកនាំដោយមូលដ្ឋាន។ អង្គការ FHI 360 នៅប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការ កាលពីឆ្នាំ១៩៩៨ និងបច្ចុប្បន្នកំពុងអនុវត្តសកម្មភាព និងផ្តល់ជំនួយបច្ចេកទេស លើគម្រោងសកម្មភាពចំនួន៨ ដែលក្នុងនោះមាន គម្រោងចំនួន៥ ផ្តោតលើវិស័យសុខាភិបាល និងគម្រោងចំនួន៣ទៀត ផ្តោតលើវិស័យបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ គណនេយ្យភាពសង្គម និងការពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល។ សកម្មភាពទាំងអស់នេះបានទទួលការគាំទ្រផ្នែកថវិកា ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មូលនិធិសកលរដ្ឋាភិបាលប្រទេសអៀកឡង់ មូលនិធី Bill & Melinda Gates Foundation អង្គការ DFAT, US-CDC និងម្ចាស់ជំនួយមួយចំនួនទៀត។ អង្គការបាន និងកំពុងអនុវត្តគម្រោងសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលជាច្រើន ដូចជា៖ 

១-គម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA) ដំណាក់កាលទី១ និងទី២

២-គម្រោងសម្រេចឱ្យបាននូវគោលដៅ និងរក្សាការគ្រប់គ្រងការឆ្លងរីករាលដាលមេរោគអេដស៍ (EpiC): មាន

រយៈពេល៥ឆ្នាំ (២០២០ - ២០២៥)

៣-គម្រោងការតាមដាន និងស្រាវជ្រាវជំងឺឆ្លង (IDDS): មានរយៈពេល ៦ឆ្នាំ (២០១៨-២០២៤)

៤-គម្រោង Alive & Thrive: មានរយៈពេល ៥ឆ្នាំ (២០១៩-២០២៥)

៥-គម្រោង EGHS (Enhancing Global Health Security): មានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ នឹងបានស្នើសុំការគាំទ្របន្ថែមទៀតពីក្រសួងសុខាភិបាល លើការអនុវត្តគម្រោងបច្ចុប្បន្ន និងថ្ងៃអនាគត។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តអង្គការ FHI 360 ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដោយពិនិត្យលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃគម្រោងបច្ចុប្បន្ននេះ ដូចជាការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព EQHA II បានចូលរួមជួយលើកកំពស់សុខភាពប្រជាជនយើងនៅតាមសហគមន៍ និងបានចូលរួមធ្វើឱ្យប្រសើរឡើងនូវពិធីសារពង្រឹងគុណភាពកម្មវិធីសុខភាពថ្នាក់ជាតិ ក្នុងបរិបទនៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលកម្ពុជា ផ្តល់ការគាំទ្រដល់គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ ក្នុងការធានាគុណភាពក្នុងការអនុវត្តមុខងារ តាមរយៈការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងព័ត៌មានដោយប្រើប្រាស់ទម្រង់បច្ចេកវិទ្យាបន្ថែមក្នុងប្រព័ន្ធដែលមានស្រាប់ ផ្តល់ការគាំទ្រ ក្នុងការពង្រឹងសមត្ថភាពការបំពេញតួនាទីរបស់គណៈវិជ្ជាជីវៈសុខាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងដំណើរការស្រាប់ក្នុងការកែទម្រង់កម្មវិធីបណ្តុះបណ្តាល និងស្នើសុំពិនិត្យលទ្ធភាពគាំទ្រការងារសុខភាពឌីជីថលផងដែរ។ 

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងគាំទ្រទាំងស្រុងការអនុវត្តគម្រោងការ របស់អង្គការដែលបានចូលរួមក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm