
ទីកន្លែងធ្លាក់យន្ដហោះយោធារុស្ស៊ី១គ្រឿងដែលក្រុងមូស្គូ បានអះអាងថាអ៊ុយក្រែនជាអ្នកបាញ់
ទម្លាក់នោះ ត្រូវបានថតដោយ រ៉ាដា ស៊ីនថេធីក អាពើឈើ (Synthetic Aperture) ចេញពីផ្កាយរណបមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
ក្រុងមូស្គូ បានចោទក្រុងគីវថា បានបាញ់ទម្លាក់យន្ដហោះធន Il-76 ក្នុងតំបន់បេលហ្គូរ៉ូត (Belgorod)កាលពីថ្ងៃពុធទី២៤ និងបានសម្លាប់មនុស្សនៅលើយន្ដហោះទាំងអស់៧៤នាក់ ក្នុងនោះរួមមាន ៦៥នាក់ជាឈ្លើយសឹកអ៊ុយក្រែន នៅក្នុងដំណើរផ្លូវទៅដោះដូរឈ្លើយសឹករុស្ស៊ី។ ហើយខ្លួនក៏មិនបានបង្ហាញភស្ដុតាងឲ្យដឹងណាមួយដែរ។
ចំណែកអ៊ុយក្រែន ក៏មិនបានបញ្ជាក់ ហើយក៏មិនបានបដិសេធន៍ដែរថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះនោះ និងបានដាក់ឲ្យក្រុងមូស្គូទទួលខុសត្រូវចំពោះអ្នកដែលនៅលើយន្ដហោះ និងអ្វីដែលបានកើតឡើង ក្នុងនោះរួមមានការបញ្ជាក់ថា ពួកគេត្រូវបានព្រមានជាមុនថា យន្ដហោះដែលដឹកឈ្លើយសឹកអ៊ុយក្រែននោះ នឹងត្រូវហោះហើរពីលើតំបន់បេលហ្គូរ៉ូតស្ថិតនៅភាគនិរតីប្រទេសរុស្ស៊ីនៅចំពេលដែលហេតុការណ៍បាន
កើតឡើង៕