
ប្រទេសចិនបានដាក់ឲ្យប្រើប្រាស់នូវនាវាជួយសង្គ្រោះពហុមុខងាទឹកជ្រៅឈ្មោះ ណាន់ហៃជីវ (Nanhaijiu)១០៣ ដែលបានបង្កើតឡើងដោយឯករាជ្យរបស់ខ្លួន។
នាវាណាន់ហៃជីវ១០៣ឬ ណាន់ហៃជួយសង្រ្គោះ១០៣នេះ ត្រូវបានបង្កើតឡើងដោយការរចនា ម៉ូដនាវាពាណិជ្ជកម្មសៀងហៃ និងវិទ្យាស្ថានស្រាវជ្រាវក្រុមហ៊ុនផលិតនាវាចិន របស់ក្រុមហ៊ុន ឧស្សាហកម្មពាណិជ្ជកម្មធនធ្ងន់ចិន។
នាវាដែលធនគ្រប់អាកាសធាតុទាំងអស់នេះ អាចបំពេញមុខងាជាច្រើន ក្នុងនោះរួមមាន ការស្រាវជ្រាវ ជួយសង្រ្គោះ ការសណ្ដោងក្នុងឈូងសមុទ្រ ការសង្រ្គោះ ការពន្លត់ភ្លើង គាំទ្រផ្នែកមុជទឹក ការតាមដាន ឆ្លើយតបនឹងការគំពប់ប្រេង និងបញ្ជាការ និងការត្រួតពិនិត្យ ការដឹកជញ្ជូនតាមសមុទ្រ ហើយនិង ការ ឆ្លើយតបគ្រាអាសន្ននៃការដឹកជញ្ជូនតាមផ្លូវអាកាស។
នាវានេះ មានប្រវែង ១៣៦.៩ម៉ែត អាចផ្ទុកទម្ងន់ពេញបាន១៩.០០០តោន និង ការធ្វើដំណើរ ធន នឹងចម្ងាយផ្លូវធ្វើដំណើរ ២៥៧៤៩គីឡូម៉ែត្រ ដែលនាវាអាចដឹកបានច្រើន និងអាចដឹកឧទ្ទម្ភាគចក្រ សង្រ្គោះខ្នាតមធ្យម និងអាចធ្វើប្រតិបត្ដិការក្នុងសមុទ្រដែលមានស្ថានភាពមិនសូវល្អ និងគ្រប់ ស្ថានភាពអាកាសធាតុទាំងអស់។
វានឹងត្រូវដាក់អោយរងចាំបំពេញភារកិច្ច២៤ម៉ោង ក្នុងតំបន់សំខាន់ៗក្នុងសមុទ្រនៅសមុទ្រចិនខាងត្បូង ជាមួយនឹងការស្រាវជ្រាវផ្សេងៗ និងសម្ភារៈជួយសង្រ្គោះ៕