
ដោយសារតែអ័ព្ទ បានរំខានដល់ការធ្វើដំណើរនៅថ្ងៃអង្គារនេះ ដូច្នេះ អ្នកដំណើរក្រុងញូដេលី ត្រូវតែបន្ដពន្យារពេល ឬត្រូវលុបចោលការធ្វើដំណើតាមរថភ្លើង។
អ្នកដំណើរជាប់គាំងដែលរថភ្លើងរបស់ពួកគេបានពន្យារពេលអស់ជាច្រើនម៉ោង ឬបានប្រឈមមុខនឹងការលុបចោលការធ្វើដំណើរភ្លាមៗនោះ ត្រូវបានគេឃើញកំពុងរកកន្លែងជ្រកជាមួយនឹងឥវ៉ាន់របស់ពួកគេនៅឯស្ថាននីយរថភ្លើង។
ខណៈនេះ អ្នកស្រុកក្នុងរដ្ឋធានីឥណ្ឌា បានប្រឈមមុខនឹងអាកាសធាតុត្រជាក់ខ្លាំង និងបានត្អូញត្អែរអំពីពេលវេលាការបន្ដដំណើរ ស្របពេលដែលការដឹកដឹកជញ្ជូនធ្លាក់ចុះខណៈដែលមានអ័ព្ទច្រើននោះ។
អ័ព្ទដ៏ក្រាស់ ក៏បានរាលដាលចូលទៅក្នុងរដ្ឋជាច្រើនដែលស្ថិតនៅជិតរដ្ឋធានី ក្នុងនោះរួមមាន រដ្ឋពុនចាបខាងជើង និងរដ្ឋឧត្តេរៈប្រទេសផងដែរ។