លោក Netanyahu ៖ គ្មានការដកទ័ពអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សាឡើយ រហូតទាល់តែ ទទួលបានជ័យជម្នះទាំងស្រុង

2024/01/31 04:39:25 pm        139

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញាជាថ្មីទៀតថានឹងមិនដកកងទ័ពចេញពីតំបន់ហ្កាហ្សាឡើយ រហូតទទួលបានជ័យជម្នះទាំងស្រុង ដែលជាការរំលឹកពីគម្លាតដ៏ធំនៅក្នុងជំហរជាសាធារណៈនៃភាគីជម្លោះសូម្បីតែការផ្អាកប្រយុទ្ធជាបណ្ដោះអាស្នក៏ដោយ។

ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃអង្គារ៣០ខែមករា ថាខ្លួនបានទទួល និងកំពុងសិក្សាសំណើថ្មីសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា ដែលបង្ហាញដោយក្រុមអ្នកសម្របសម្រួល បន្ទាប់ពីកិច្ចពិភាក្សាជាមួយអ៊ីស្រាអែល ជាអ្វីដែលទំនងជាគំនិតផ្តួចផ្តើមសន្តិភាពដ៏ជាក់លាក់បំផុតអស់រយៈពេលជាច្រើនខែមកនេះ។


មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាសបានប្រាប់សារព័ត៌មាន Reuters ថា សំណើនេះពាក់ព័ន្ធនឹងបទឈប់បាញ់បីដំណាក់កាល អំឡុងពេលក្រុមនេះ នឹងដោះលែងជនស៊ីវិលដែលនៅសេសសល់ជាលើកដំបូងក្នុងចំណោមចំណាប់ខ្មាំងដែលខ្លួនចាប់បានកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់មក ទាហាន ហើយចុងក្រោយ គឺសាកសពចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។

មន្ត្រីដែលបាននិយាយសុំមិនបញ្ចេញឈ្មោះ ពុំបានបញ្ជាក់ថាតើដំណាក់កាលទាំងនោះ នឹងមានរយៈពេលយូរប៉ុណ្ណា ឬលទ្ធភាព ដែលនឹងធ្វើតាមដំណាក់កាលចុងក្រោយនោះទេ។

ប៉ុន្តែនេះជាលើកទីមួយហើយ ចាប់តាំងពីផុតសុពលភាពបទឈប់បាញ់រយៈពេលខ្លីនៃសង្រ្គាមមកទល់ពេលនេះ កាលពីចុងខែវិច្ឆិកា ដែលព័ត៌មានលម្អិតត្រូវបានចេញផ្សាយអំពីសំណើថ្មីដែលកំពុងត្រូវបានពិចារណាដោយភាគីទាំងពីរ។

សំណើបទឈប់បាញ់បានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាក្នុងទីក្រុងប៉ារីសដែលមានប្រធានចារកម្មមកពីអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអេហ្ស៊ីប និងនាយករដ្ឋមន្ត្រីកាតា។ នៅក្នុងការកត់សម្គាល់នៃភាពហ្មត់ចត់នៃការចរចានេះ ប្រធានក្រុមហាម៉ាស លោកអ៊ីស្មេលហានីយ៉េ (Ismail Haniyeh) បាននិយាយថា លោកនឹងទៅកាន់ទីក្រុងគែរ(Cairo)របស់អេហ្ស៊ីប ដើម្បីពិភាក្សាបញ្ហានេះ ដែលជាដំណើរជាសាធារណៈលើកដំបូងរបស់លោកនៅទីនោះរយៈពេលជាងមួយខែ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm