ក្រុមអ្នកអត្ថាធិប្បាយអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអង្គារ ៣០ ខែមករា អំពីការសងសឹកខាងយោធារបស់សហរដ្ឋអាមេរិកបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសន្យាថានឹងឆ្លើយតបដ៏ធ្ងន់ធ្ងរចំពោះការស្លាប់របស់ទាហានខ្លួន ប៉ុន្តែភាគច្រើនបានយល់ស្របថាសង្រ្គាមពេញបន្ទុកទំនងជានឹងមិនកើតឡើងក្នុងពេលឆាប់ៗនេះទេ។

លោកប្រធានាធិបតីអាមេរិក Joe Biden បានស្តីបន្ទោស ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ចំពោះការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃអាទិត្យលើមូលដ្ឋានទ័ពវាលខ្សាចដាច់ស្រយាលក្នុងប្រទេសហ្ស៊កដានីក្បែរប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលបានសម្លាប់កងកម្លាំងអាមេរិកបីនាក់។

ការស្លាប់របស់យោធាអាមេរិកលើកដំបូងនៅក្នុងការវាយប្រហារមួយចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា បានធ្វើឱ្យភាពតានតឹងឡើងកម្ដៅខ្លាំងរវាងសត្រូវយូរអង្វែង ទាំង២ នៅដើមឆ្នាំនៃកាបោះឆ្នោតរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤នេះ។

សត្រូវដ៏យូរលង់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានរងគ្រោះរៀងៗខ្លួន និងអត់ធ្មត់ខ្លាំងព្រោះតែពួកគេមិនចង់បានសង្រ្គាម ដូច្នេះការព្រមានរបស់លោក Biden បានធ្វើឱ្យអ៊ីរ៉ង់ទស្សន៍ទាយអំពីវិធានការបន្ទាប់។
អ្នកវិភាគនយោបាយ លោកអាម៉េដ ហ្សេដាបាលី (Ahmad Zeidabadi)បានសរសេរនៅក្នុងកាសែត ហាម មីហាន (Ham Mihan) ថា លទ្ធភាពដែលលោក Biden នឹងបញ្ជាឱ្យមានការវាយប្រហារដោយផ្ទាល់ទៅលើគោលដៅនានារបស់អ៊ីរ៉ង់ មិនអាចត្រូវបានព្រងើយកន្តើយឡើយ ។
ប៉ុន្តែលោកបាននិយាយថាការវាយប្រហារណាមួយរបស់អាមេរិកទំនងជាផ្តោតលើមូលដ្ឋានទ័ពអ៊ីរ៉ង់ក្នុងប្រទេសផ្សេងទៀត៕