អឺរ៉ុប រងគ្រោះខ្លាំងបំផុតដោយសារការឡើងថ្លៃប្រេង ដែលបង្កឡើងដោយវិបត្តិសមុទ្រក្រហម

2024/01/31 04:48:50 pm        134

អឺរ៉ុបនឹងរងការគ្រោះខ្លាំងបំផុត និងជួបប្រទះបញ្ហាប្រឈមដ៏ធំបំផុត ទាក់ទងនឹងការផ្គត់ផ្គង់ប្រេងដែលត្រូវបានរឹតត្បិត បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះដោយក្រុមចលនាឧទ្ទាម ហ៊ូទី (Houthi) ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់។ នោះជាទស្សនៈរបស់លោក ចូណាថាន់ ឡាំ(Jonathan Lamb)អ្នកវិភាគទីផ្សារប្រេង និងឧស្ម័នមកពីធនាគារវិនិយោគ Wood and Company ក្នុងតំបន់អឺរ៉ុប។

ក្រុមហ៊ូទី បានចាប់ផ្តើមរលកនៃការបំផ្ទុះយានដ្រូន និងមីស៊ីល នាវាពាណិជ្ជកម្ម និងកងទ័ពជើងទឹក ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។

ជាការឆ្លើយតប ក្រុមហ៊ុនដឹកជញ្ជូន បានបង្វែរផ្លូវធ្វើដំណើររបស់នាវារាប់រយគ្រឿងនៅជុំវិញផ្លូវទឹក Cape of Good Hope របស់អាហ្វ្រិកខាងត្បូង ដែលចំណាយពេលយូរជាង ចន្លោះពី១០ថ្ងៃទៅ១៤ថ្ងៃ និងមានតម្លៃថ្លៃជាងការឆ្លងកាត់សមុទ្រក្រហម និងព្រែកជីកស៊ុយអេ។

លោក ឡាំ បានប្រាប់កម្មវិធី Europe's Global Business របស់ទូរទស្សន៍ CGTNថា លោកគិតអំពីតម្លៃប្រេងពិតប្រាកដ រាល់ពេលដែលមានវិបត្តិបែបនេះ តម្លៃប្រេងមាននិន្នាការឡើងថ្លៃយ៉ាងឆាប់រហ័ស ។ លោកគិតថា នឹងមិនជះផលប៉ះពាល់ខ្លាំងដល់តម្លៃប្រេងយូរអង្វែងនោះទេ។

ទោះជាយ៉ាងណាក៏ដោយ យើងត្រូវចាំថា តំបន់មួយនៃពិភពលោកដែលរងគ្រោះដោយវិបត្តិនៅសមុទ្រក្រហមគឺអឺរ៉ុប។ អាស៊ី នឹងអាចទទួលបានប្រេងឆៅ និងផលិតផល និងឧស្ម័នធម្មជាតិរបស់ខ្លួនជាធម្មតា។ សហរដ្ឋអាមេរិក មិនទិញច្រើនពីមជ្ឈិមបូព៌ាទេ។ ដូច្នេះ ពិតជាប៉ះពាល់ដល់ពលរដ្ឋនៅអឺរ៉ុប។

ការវាយប្រហាររបស់ក្រុម ហ៊ូទី ដាក់គោលដៅលើផ្លូវមួយដែលមានប្រហែល១៥ ភាគរយនៃចរាចរណ៍ដឹកជញ្ជូនរបស់ពិភពលោក ហើយដើរតួជាច្រកដ៏សំខាន់រវាងអឺរ៉ុប និងអាស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm