វៀតណាម​អរគុណ​កម្ពុជា​ ដែល​ជួយ​គាំទ្រ​វៀតណាម​ក្នុង​ការតស៊ូ​ ដើម្បី​ឯករាជ្យ និង​បង្រួបបង្រួម​ជាតិ​

2021/06/29 05:15:50 pm        614

​ភ្នំពេញ៖ លោក វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម បាន​ជំនួប​សម្តែង​ការគួរសម និង​ជម្រាបលា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុ​ជា នៅ​វិមាន​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១​នេះ​។ ក្នុង​ជំនួប​នោះ លោក វ៉ូ ក្វាង មិញ បាន​អរគុណ​ចំពោះ​កម្ពុជា​ដែល​បាន​ចូលរួម​ជួយ​គាំទ្រ​ដល់​ការតស៊ូ​របស់​ប្រជាពលរដ្ឋ​វៀតណាម ដើម្បី​ឯករាជ្យ​ជាតិកាលពី​អតីតកាល​។​

​លោក វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម នៅតែ​ចងចាំ នៅតែ​ចងចាំ និង​ដឹងគុណ​ជានិច្ច​ចំពោះ​ប្រជាជន​កម្ពុជា ដែល​បានរួម​វិភាគទាន​ដើម្បី​ជាតិ​ក្នុង​ការជួយ​គាំទ្រ​ដល់​ការតស៊ូ​របស់​ប្រជាពលរដ្ឋ​វៀតណាម ក្នុង​ការតស៊ូ​ដើម្បី​ឯករាជ្យ​ជាតិ ការរំដោះ និង​ការបង្រួបបង្រួម​ប្រទេសជាតិ​រហូតដល់​ពេល​បច្ចុប្បន្ន​នេះ​។​

​ជា​មួយគ្នានេះដែរ លោក វ៉ូ ក្វាង មិញ បាន​សម្តែង​នូវ​ការអបអរសាទរ​ ចំពោះ​សមិទ្ធផល​នានា និង​កា​រីកចម្រើន​លើ​គ្រប់​វិស័យ ដែល​កម្ពុជា​សម្រេចបាន ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ជោគជ័យ​ក្នុងការ​ទប់​ស្តា​ត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​នៅក្នុង​ជំនួប​នោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​ប្រកបដោយ​ជោគជ័យ​របស់ លោក វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ខិតខំ​រួមចំណែក​ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​លើ​គ្រប់​វិស័យ​កាន់តែ​រឹងមាំ​ថែមទៀត នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​ទាំង​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​។​

​ទន្ទឹមនឹងនេះ សម្តេច សាយ ឈុំ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​សភា​វៀតណាម​ចំពោះ​ការគាំទ្រ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៦​ខែវិច្ឆិកា ឆ្នាំ​២០២១ និង​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២១ ព្រមទាំង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) នៅ​ឆ្នាំ​២០២២៕ ​អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm