ហេតុការណ៍សោកនាដកម្មនៅប្រទេសប៉េរូ បន្ទាប់ពីលំនៅឋានជាច្រើនខ្នង ត្រូវបានកប់នៅក្នុងបំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅតំបន់នានាក្នុងប្រទេសប៉េរូ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា ការធ្លាក់ព្រិលបានបណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង Haural ក្នុងតំបន់ឆ្នេរភាគកណ្តាលប្រទេសប៉េរូ។
ពលរដ្ឋ បានយកប៉ែល និងចបកាប់ ដើម្បីបង្វែរទឹកជំនន់នៅក្បែរលំនៅឋានរបស់ពួកគេ។

ការិយាល័យការពារជនស៊ីវិលទីក្រុង Huaral កំពុងវាយតម្លៃការខូចខាតដែលបានបង្កឡើង និងព្យាយាមកំណត់ការខាតបង់សេដ្ឋកិច្ចនៅក្នុងតំបន់នេះ។
ទន្ទឹមនឹងនេះ នៅក្នុងទីក្រុងLa Oroya ទីក្រុងJunin ទឹកទន្លេដែលពេញហៀរ បានជន់លិចស្ពានមួយកន្លែងក្នុងតំបន់។
នៅទីក្រុងចានចាម៉ាយ៉ូ(Chanchamayo) រថយន្តក្រុងមួយគ្រឿង បានជាប់គាំងដោយសារតែចរន្តទឹកហូរខ្លាំង បង្កឡើងដោយទឹកភ្លៀងនៅក្នុងតំបន់។