រយៈពេល៥ខែ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមានអ្នកចូលរួមជាង ៤លាននាក់

2024/01/31 08:24:39 pm        81

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បាន​ឱ្យ​ដឹង​ថា គិតត្រឹមថ្ងៃទី៣០ខែមករា ឆ្នាំ២០២៤ អ្នកចូលរួមអនុវត្តដោយផ្ទាល់ ក្នុងយុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំង​ប្រទេស បានកើនឡើងជាង៤លាន ៦សែនអង្គ/នាក់ ខណៈយុទ្ធនាការ​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន រដ្ឋបាល​រាជ​ធានីភ្នំពេញ និងរដ្ឋបាលខេត្តទាំងអស់ រួមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ អង្គការ ដៃគូ​អភិវឌ្ឍ​មួយ​ចំនួន​ទៀត ដែលបានសហការជាមួយក្រសួងបរិស្ថាន និងបានយកចិត្តទុកដាក់ចូលរួម និង​ជំរុញ​យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក យ៉ាងផុសផុល និងទទួលបានជោគជ័យ គួរ​ជា​ទី​មោទនៈ​។

លើសពីនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានស្នើឱ្យមានការខិតខំបន្ថែមទៀត ជំរុញបណ្តា​អាទិភាព នៃ​យុទ្ធសាស្រ្ត​ចក្រាវិស័យបរិស្ថាន រួមមាន៖ ស្អាត បៃតង និង ចីរភាព ដោយផ្ដោត​ជា​ពិសេស​លើ​យុទ្ធនាការ​ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីបណ្តុះផ្នត់គំនិតនៃភាពស្អាតចេញពីចិត្ត ពី​គំនិត និងឥរិយាបទជួយដល់កម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត នាពេលខាងមុខ និង​ស្អាត​យូរ​អង្វែងតទៅ។

ក្រសួងបរិស្ថាន នឹងបន្តទៅជំហានបន្ទាប់សម្រាប់យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» ដែល​ទទួល​បាន​ប្រជាជនកម្ពុជា កន្លះប្រទេស ដែលបានចូលរួមអនុវត្ត មិនប្រើថង់ប្លាស្ទិក។ ជំហាន​ទី​២ នៃយុទ្ធនាការ គឺការចែកជូនធុងសំរាមទៅគ្រប់សាលារៀន និងវត្តអារាម ដែលអាចញែកសំរាម កន្លែង​ដាក់សំរាមសំណល់រឹង ប្លាស្ទិក សំរាមសម្រាប់កែច្ឆៃសម្រាប់ធ្វើជីជាដើម។ ជំហានបន្ទាប់នេះ គឺ​ការសំអាតបរិស្ថាន ដែលផ្តោតលើការសំអាតសំណល់ ប្លាស្ទិក នៅលើដី ក្នុងទឹក និង​សំអាត​ខ្យល់​លើ​អាកាស។ ដោយឡែកជំហានទី៣ គឺការដាក់ចេញ ក្នុងការ​ជំរុញ​ការ​លើក​កម្ពស់​កិច្ច​គាំពារ​បរិស្ថាន ភាពស្រស់ស្អាតរបស់កម្ពុជា គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់​ប្លាស្ទិក បន្តិចម្តងៗ ឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគត៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        88
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm