គ.ជ.ប កែសម្រួលលើសកម្មភាពឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​នាខែកុម្ភៈខាងមុខ

2024/01/31 08:49:41 pm        274

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គ.ជ.ប បាន​កែ​សម្រួល​លើសកម្មភាពឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលប្រព្រឹត្ត​ទៅ​នាខែ​កុម្ភៈខាងមុខនេះ។

ថ្លែងប្រាប់ BTV News នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នក​នាំពាក្យ គ.ជ.ប បានឲ្យដឹងថា ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី៥ គ.ជ.ប បានឈានដល់ដំណាក់កាលទី៣ គឺការរៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត សម្រាប់​បណ្តាគណបក្សនយោបាយដែលចុះបញ្ជីចូលរួមប្រកួតប្រជែង សម្រាប់​បង្ហាញ​នូវ​គោល​នយោបាយរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោត។

ឯកឧត្តមបន្តថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ គ.ជ.ប បាន​កំណត់ការហែក្បួនឃោសនាបោះឆ្នោតធំមានតែ ២ ដងប៉ុណ្ណោះ ខណៈយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ខាង​មុខ បានកែសម្រួលហើយកំណត់ថាការឃោសនាដោយថ្មើរជើង និងមាន​មនុស្ស​ចាប់​ពី​ ២០​នាក់ឡើងក៏ត្រូវរាប់បញ្ជូលថាជាការហែក្បួនធំម្តងដូចគ្នា។

ស្របពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅសល់តែ ១១ ថ្ងៃទៀតប៉ុណ្ណោះ អ្នកនាំពាក្យ គ.ជ.ប បាន​អំពាវនាវដល់បណ្តាគណបក្សនយោបាយដែលមានការយល់ដឹង និងបទពិសោធនទាំងអស់ មិន​ត្រូវយកយុទ្ធនាការឃោសនាបោះឆ្នោតជាវេទិកាវាយប្រហារគ្នាទៅវិញទៅមកនោះទេ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានអ្នកបោះឆ្នោតសរុបចំនួន ១១.៧៤៧ នាក់ក្នុង​នោះ​តំណាង​រាស្ត្រ​ក្នុងតំណែងមានចំនួន ១២៥ រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំង​ប្រទេស​ចំនួន ១១.៦២២ នាក់ ដោយមានគណបក្សនយោបាយចំនួន ៤ ចូលរួមប្រកួតប្រជែង គឺ​គណបក្ស​ប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទះខ្មែរ៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        73
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        66
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm