ភ្នំពេញគ្រោងស្ថាបនាស្ថានីយ៍បូមទឹក នៅប្រឡាយព្រែកប្រា និងស្ថាបនាជាអាងប្រព្រឹត្តិកម្ម​ទឹកស្អាត

2024/01/31 09:25:20 pm        427

រដ្ឋបាលរាជធានីភ្នំពេញគ្រោងស្ថាបនាស្ថានីយ៍បូមទឹកនៅប្រឡាយព្រែកប្រា និង​ស្ថាបនា​ជា​អាង​ប្រព្រឹត្តិកម្ម​ទឹកស្អាត។

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជ​ធានី​ភ្នំពេញ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និងអាជ្ញាធរមូលដ្ឋានអញ្ជើញពិនិត្យមើលស្ថានភាពប្រឡាយព្រែកប្រា ដើម្បី​ឈាន​ទៅ​ធ្វើ​ការ​ស្ដារ​ក៏​ដូចជាស្ថាបនា និងចាក់ស៊ីផាយនៅអមសងខាងប្រឡាយ ខណៈដែល​នៅ​អម​សង​ខាង​​ប្រឡាយនេះមានផ្លូវបេតុងស្អាតរួចរាល់ហើយ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានឱ្យដឹងថា ប្រឡាយព្រែកប្រា គឺជាប្រឡាយ​រំដោះទឹ​ក​ដ៏មានសារៈសំខាន់មួយនៅក្នុងខណ្ឌច្បារអំពៅ តែប្រឡាយនេះត្រូវបានប្រជាពលរដ្ឋបំពាន និង​រស់​នៅ​លើ​ប្រឡាយនេះតែម្តង ដែលបានបង្កឱ្យស្ទះចរន្តផ្លូវទឹកហូរ។ ជុំវិញបញ្ហានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌធ្វើការដោះស្រាយ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​រុះរើចេញពីលើប្រឡាយព្រែកប្រា ដោយស្ម័គ្រចិត្ត ដែលមានចំនួន ២២៩គ្រួសារ តែ​មក​ដល់ពេលនេះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើចេញមានចំនួនជាង ២០០គ្រួសារហើយ នៅសល់​តែ​ចំនួន ២៤គ្រួសារប៉ុណ្ណោះ ដែលមិនទាន់បានរុះរើចេញពីលើប្រឡាយ។ ទោះបី​យ៉ាង​ណា​ក្តី អាជ្ញាធរ និងជំរុញការដោះស្រាយជាមួយប្រជាពលរដ្ឋទាំង ២៤គ្រួសារនេះឱ្យបានលឿន ដើម្បី​ឱ្យដំណើរការនៃការស្ដារប្រឡាយដំណើរការទៅដោយរលូននៅមុនរដូវវស្សាមកដល់។

លោក ចេង មុនីរ៉ា បន្ថែមថា ប្រជាពលរដ្ឋ​ដែល​ព្រម​ស្ម័គ្រ​ចិត្ត​រុះរើ​លំនៅ​ឋាន​ចេញ​ពី​ទីតាំង​ប្រឡាយ​ខាង​លើ​នេះ ត្រូវបានអាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​រៀប​ចំទីតាំង​ដោះ​ដូរ​ឱ្យ​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​ចំពុះ​ក្អែក១ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ដែលមានទីតាំងមិនឆ្ងាយពីទីតាំងដើមឡើយ ហើយ​នៅ​ទីតាំង​ថ្មី​នេះ ប្រជាពលរដ្ឋនឹងទទួលបានប្លង់រឹងដីកម្មសិទ្ធិស្របច្បាប់ ទំហំ៤ម៉ែត្រកន្លះគុណ និង​១៥​ម៉ែត្រ​ក្នុង​មួយគ្រួសារ ជាមួយនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរផងដែរ ដែលមាន​ទាំង​ធ្វើផ្លូ​វ​បេតុង​ជូន បំពាក់ភ្លើងអគ្គិសនី ទឹកស្អាត ជាមួយនឹងប្រព័ន្ធបណ្តាញលូផងដែរ។

ក្នុងឱកាសអញ្ជើញពិនិត្យផ្ទាល់នេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ជំរុញ​បន្ថែម​ដល់​មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពិនិត្យ និងធ្វើការ​សិក្សា​នៅ​ទីតាំង​ខាង​លើ​នេះ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បីឱ្យដំណើរការនៃការស្ថាបនា បុកស៊ីផាយ ការស្តារប្រឡាយ​នេះ​បាន​លឿន​មុន​រដូវ​វស្សា​មកដល់។ ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាប​នា​ចាក់​ស៊ី​ផាយ​ប្រឡាយ​នេះ​រួចរាល់នឹងស្ថាបនាស្ថានីយ៍បូមទឹកនៅប្រឡាយព្រែកប្រានេះមួយកន្លែង ជាមួយ​នឹង​ការ​ស្ថាបនា​ជាអាងប្រព្រឹត្តិកម្មទឹកស្អាតផងដែរ។

គួរបញ្ជាក់ថា ប្រឡាយព្រែកប្រា នេះមានទទឹងពី៣០ម៉ែត្រ ទៅ៥០ម៉ែត្រដោយកន្លែង ហើយ​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្តរុះរើចេញពីប្រឡាយមានប្រវែងជាង១គីឡូម៉ែត្រ។ ប្រឡាយ​ព្រែក​ប្រា​នេះ​បាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូល​ដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ មានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm