សម្តេច​តេ​ជោ​ ចែករំលែក​ទស្សនៈ ០​៥​ចំណុច ​ជូន​គណបក្សនយោបាយ របស់​អាស៊ាន និង​រុស្ស៊ី

2021/06/30 12:53:29 am        837

​ភ្នំពេញ៖ ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​ពី​ភូមិគ្រឹះ​ក្រុង​តាខ្មៅ​ក្នុង​វេទិកា​តុ​មូល​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ ​នៃ​បណ្តា​ប្រទេស​អាស៊ាន រុស្ស៊ី ក្រោម​ប្រធានបទ តួនាទី​នៃ​កម្លាំង​គណបក្ស​រុស្ស៊ី អាស៊ាន ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុង​កា​រា​ពង្រឹង​ស្ថាបត្យកម្ម​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ឱកាស​២៥​ឆ្នាំ​ដៃគូ សម្តេច​តេ​ជោ​បាន​ចែករម្លែក​នូវ​ទស្សន​៥​ចំណុច​ដល់​កិច្ចពិភាក្សា​៖

​ទីមួយ​. យើង​ត្រូវ​ផ្តោតលើ​កិច្ចការ​ចំពោះមុខ​ដែល​ចាំបាច់​បំផុត​, ពោល គឺ​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ យើង​ត្រូវ​ចាត់​ទុក​កិច្ចការ​នេះ​ជា​បេសកកម្ម​រួម​របស់​មនុស្សជាតិ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​សាហាវ​នេះ ហើយ​យើង​ក៏​គួរ​ចៀសវាង​នូវ​រាល់​ផល​រំខាន​ផ្នែក​នយោបាយ​ទាំងឡាយណា ដែល​អាច​កើតមានឡើង​។​

​ទី​ពីរ​. ក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩, យើង​ត្រូវ​រួមគ្នា​ជំរុញ​ការ​ងើប​ឡើងវិញ​ប្រកបដោយ​ភាព​ធន់​ទាំងអស់គ្នា​។ សម្តេច​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា រុស្ស៊ី និង​អាស៊ាន អាច​រួមគ្នា​ជា​ធ្លុង​មួយ​ក្នុង​ការ​សម្រេចបាន​នូវ​គោលបំណង តាមរយៈ​ការជំរុញ​រំហូរ​ពាណិជ្ជកម្ម​, វិនិយោគ និង​ទេសចរណ៍ រួមទាំង​សកម្មភាព​ផ្សេងៗ​ទៀត​។ ទន្ទឹម​នេះ​, សម្តេច​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការចូលរួម​របស់​រុស្ស៊ី ជាមួយនឹង​អាស៊ាន ​ជាពិសេស​លើ​ការគាំទ្រ​ការអនុវត្ត​យុទ្ធសាស្ត្រ​ទាំង ៥ នៃ ក្របខ័ណ្ឌ​ការ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន (ASEAN Comprehensive Recovery Framework – ACRF)​។​

​ទី​បី​. យើង​ត្រូវ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ឱ្យបាន​ទ្វេដង ក្នុងការ​លើកកម្ពស់​ប្រព័ន្ធ​អន្តរជាតិ​មួយ ដែលមាន​អង្គការសហប្រជាជាតិ​ជា​ស្នូល (UN-Centered International System) និង ការស្ថាបនា​ឡើង​នូវ​និមាបនកម្ម​តំបន់ ដែលមាន​ភាព​បើកចំហ​, យុត្តិធម៌​, ស្ថិរភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការគោរព និង​យោគយល់​គ្នា​ទៅវិញទៅមក​, ការមិន​ជ្រៀតជ្រែក និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។ ក្នុង​ន័យនេះ​, សម្តេច​បានបញ្ជាក់​ជាថ្មី​ម្តងទៀត​នូវ​ការប្រកាន់​ខ្ជាប់​ទាំងស្រុង​របស់​យើង​ចំពោះ​គោលនយោបាយ​ម​ជ្ឈ​ភាព​អាស៊ាន ដែល​ជា​គោលការណ៍​មិនអាច​ខ្វះ​បាន ក្នុងការ​ជំរុញ​ទំនាក់ទំនង​ការទូត​ពហុភាគី​នៅក្នុង​តំបន់​នេះ​។​

​ទី​បួន​. យើង​ត្រូវតែ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ទៅលើ​កិច្ចការ​នានា ដែល​រួបរួម​យើង​ជា​ធ្លុង​មួយ ហើយ​ចៀសវាង​នូវ​រាល់​បញ្ហា​ណា​ដែល​អាច​បំបែកបំបាក់​យើង ខណៈពេល​យើង​ត្រូវ​ទទួលស្គាល់​អំពី​តម្រូវការ​នៃ​ការរក្សា​វេទិកា​សន្ទនា​ដែល​បើកចំហ និង​សេរី ចំពោះ​ភាពខុសគ្នា​របស់​យើង ។ យើង​ចាំបាច់​ត្រូវតែ​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​ដែល​ជំរុញឱ្យមាន​ការជឿទុកចិត្ត​គ្នា និង​បង្កើន​ទំនុកចិត្ត ព្រោះ​ចំណង​យុទ្ធសាស្ត្រ​នេះ ត្រូវបាន​កសាងឡើង​ពី​ការជឿទុកចិត្ត ដែលមាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុងការ​ឆ្លើយតប​ទៅនឹង​ស្មារតី​នៃ​សង្គ្រាមត្រជាក់ ។ ការងារ​មួយចំនួនទៀត ដូចជា ប្រតិបត្តិ​ការរក្សា​សន្តិភាព​, សន្តិសុខ​អ៊ីនធឺណិត​, ការគ្រប់គ្រង​គ្រោះធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ គឺជា​ចំណុច​មួយ​ដ៏​ល្អ​សម្រាប់​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ​។​

​ទី​ប្រាំ​. ចំពោះ​ទិដ្ឋភាព​វប្បធម៌​, សម្តេច​បានផ្តល់​ការគាំទ្រ​ទាំងស្រុង​ចំពោះ «​ម៉ា​រ៉ា​តុង​វប្បធម៌​» ដែលជា​គំនិត​ផ្តួចផ្តើម​របស់​គណបក្ស​រួបរួម​រុស្ស៊ី និង​មាន​ភាពស៊ីចង្វាក់​ទៅនឹង​ចក្ខុវិស័យ​របស់​កម្ពុជា ក្នុង​ការកសាង «​ច្រករបៀង​វប្បធម៌​» ដើម្បី​លើកកម្ពស់​សន្តិភាព​, សុខដុមភាព និង​វិបុលភាព​របស់​យើង​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm