លោកប្ល៊ីនខិន៖ ស្ថានភាពមជ្ឈិមបូព៌ាដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីឆ្នាំ១៩៧៣មក

2024/01/31 09:54:35 pm        100

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) កាលពីថ្ងៃចន្ទ បានព្រមានអំពី «ពេលវេលាប្រែប្រួលមិនគួរឲ្យជឿ» នៅមជ្ឈិមបូព៌ា ដែលអាចប្រៀបធៀបទៅនឹង «យ៉ាងហោចណាស់ឆ្នាំ ១៩៧៣ ប្រសិនបើមិនមែនពីមុនមកទេនោះ។

លោកប្ល៊ីនខិន បាននិយាយកាលពីថ្ងៃចន្ទក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូលថិនប៊ឺក (Jens Stoltenberg)ថា៖«ដំបូងខ្ញុំគិតថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអធិប្បាយថា នេះ គឺជាពេលវេលាប្រែប្រួលមិនគួរឲ្យជឿ នៅមជ្ឈិមបូព៌ា»។ «ខ្ញុំនឹងប្រកែកថា យើងមិនបានឃើញស្ថានការណ៍គ្រោះថ្នាក់ដូចអ្វីដែលយើងកំពុងប្រឈមមុខនឹងតំបន់នេះទេ ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ១៩៧៣ មកម្ល៉េះ ហើយអាចប្រកែកបានសូម្បីតែមុននោះក៏ដោយ»។

ការអធិប្បាយរបស់លោកប៊ីនខិន បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសំណួរថាតើសកម្មភាពមុនរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ និងភ្នាក់ងាររបស់ខ្លួន អាចជួយសង្គ្រោះជីវិតជនជាតិអាមេរិក បានដែរឬទេ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន កាលពីចុងសប្តាហ៍ នៅប្រទេសហ្ស៊កដានី ដែលបានសម្លាប់ទាហានអាមេរិកបីនាក់ និងរបួសប្រហែល ៤០នាក់ផ្សេងទៀត។

យោងតាមមន្ទីរបញ្ចកោណបានឲ្យដឹងថា ការវាយប្រហារដោយយានដ្រូនអត្តឃាតនេះ ធ្វើឡើងដោយក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដោយកំណត់គោលដៅលើអគារ Tower 22 ដែលជាមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី នៅព្រឹកព្រលឹមថ្ងៃអាទិត្យ។ ការវាយប្រហារនោះ បានសម្លាប់ទាហានបីនាក់ដែលកំពុងបម្រើការ នៅក្នុងជួរកងទ័ព ហើយត្រូវបានគេចាត់តាំងឲ្យទៅមូលដ្ឋាន Fort Moore របស់ប្រទេសហ្ស៊កហ្ស៊ី។

ការវាយប្រហារដោយក្រុមតំណាងអ៊ីរ៉ង់ និងក្រុមគាំទ្រដោយអ៊ីរ៉ង់ប្រឆាំងនឹងកងកម្លាំងអាមេរិក នៅមជ្ឈិមបូព៌ា បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចាប់តាំងពីសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានផ្ទុះឡើង នៅដើមខែតុលា។

សង្គ្រាមយូមគីពពួរ (Yom Kippur War) នៅខែតុលា ឆ្នាំ១៩៧៣ បានបណ្តាលឲ្យអ្នកស្លាប់ និងរបួសប្រមាណ២.៦០០នាក់ ក្នុងរយៈពេលតែ១៩ថ្ងៃប៉ុណ្ណោះ។ សង្គ្រាមនេះ ត្រូវបានបង្កឡើងដោយការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែលដោយអេហ្ស៊ីប និងស៊ីរី ដែលកំពុងប្រឹងប្រែងដណ្តើមយកមកវិញនូវតំបន់ ហ្គោឡែន ហៃធ៍ (Golan Heights) និងឧបទ្វីបស៊ីណៃ (Sinai) ដែលអ៊ីស្រាអែលបានកាន់កាប់ ក្នុងកំឡុងសង្គ្រាម៦ថ្ងៃ ក្នុងឆ្នាំ១៩៦៧។ នៅចន្លោះជម្លោះទាំងពីរនេះ គឺជាសង្រ្គាមនៃការបំផ្លិចបំផ្លាញរវាងអេហ្ស៊ីប និង អ៊ីស្រាអែល ជុំវិញភាពតានតឹងដែលកំពុងបន្តរបស់ប្រទេសទាំងពីរនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm