ភ្នំពេញ ៖ ក្នុងភាពជាដៃគូលើការគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយនៅកម្ពុជាលោក ចន អាយលីហ្វ (John Aylieff) នាយកកម្មវិធីស្បៀងអាហាពិភពលោកនៃអង្គ ការសហប្រជាជាតិប្រចាំនៅអាស៊ីនិងប៉ាស៊ីហ្វិកបានថ្លែង ថា កម្មវិធីស្បៀងអាហារពិភពលោកនឹងត្រូវចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្ត្រថ្មីសម្រាប់កម្ពុជាពីឆ្នាំ២០២៤នេះដល់ឆ្នាំ២០២៨ បន្តទៅមុខទៀត។
ការថ្លែងប្រាប់បែបនេះខណះឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណះកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយបានអនុញ្ញាតិឲ្យចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ ។ដែលក្នុងជំនួបពិភាក្សាគ្នានេះ ទ្វេភាគីក៍បានរំលេចពីការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ ដែលបានចាប់ផ្ដើមអនុវត្តសកម្មភាពការងារនៅកម្ពុជា ចាប់ តាំងពីឆ្នាំ១៩៩៥កន្លងមកនោះ ។
លោក ចន អាយលីហ្វ បានបញ្ជាក់ថា កម្មវិធីស្បៀង អាហារពិភពលោក បានគាំទ្រទៅលើវិស័យការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកន្លងមកគឺធ្វើសកម្មភាពទាំងថ្នាក់ជាតិរហូត ដល់ថ្នាក់ក្រោមជាតិផងដែរ។លោក ចន អាយលីហ្វ ក៍បានលើកឡើងពីគោល បំណងនិងស្វែងយល់បន្ថែមទៀតអំពីកិច្ចសហប្រតិបត្តិការរវាងកម្មវិធីស្បៀងអាហារពិភពលោកនិងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។អាទិភាពរបស់កម្មវិធីស្បៀងអាហារពិភពលោកដែលនឹងត្រូវចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរបស់កម្មវិធីស្បៀងអាហារពិភព លោកសម្រាប់កម្ពុជាពីឆ្នាំ២០២៤ដល់២០២៨ នាពេលអនាគត។
ជាការឆ្លើយតបឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងនូវការកោតសរសើខ្ពស់ចំពោះកម្មវិធីស្បៀង អាហារពិភពលោក សម្រាប់កិច្ចសហប្រតិបត្តិការនិងការគាំទ្រដល់ គ.ជ.គ.ម ទាំងផ្នែកធនធាន និង បច្ចេកទេស ក្នុងភាពជាដៃគូសហការល្អបានធ្វើឱ្យសមត្ថភាព ក្នុងការ គ្រប់គ្រងគ្រោះមហន្តរាយរបស់គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការរីកចម្រើនគួរជាទីមោទនភាព។ ជាពិសេសការ អនុវត្តសកម្មភាពដែលស្ថិតក្នុងកិច្ចព្រមព្រៀងកម្រិតយុទ្ធ សាស្ត្រ រយៈពេល៥ឆ្នាំក្នុងភាពជាដៃគូលើការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ។ ក្នុងនាមជាអ្នកដឹក នាំសម្របសម្រួលលើការងារគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងការឆ្លើយតប និងការត្រៀមរៀបចំនៅកម្ពុជាប្រកប ដោយប្រសិទ្ធភាពលើ វិស័យសំខាន់ៗមួយចំនួន រួមមានការ សម្របសម្រួលក្នុងចំណោមក្រសួងស្ថាប័នផ្នែកមនុស្សធម៌ ការគ្រប់គ្រងព័ត៌មាន ការវិភាគហានិភ័យអាកាសធាតុ និងប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន រួមទាំងធានាបានដល់ការ អនុវត្តគោលនយោបាយនិងលទ្ធផលនៃការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមទេសរដ្ឋមន្ត្រីជំនួសមុខសម្តេចធិតី ហ៊ុន មាណែតជានាយករដ្ឋមន្ត្រីជាប្រធានក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបំពេញការងារបានយ៉ាងល្អក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ ជាពិសេសការដឹកនាំសម្រប សម្រួលនិងអនុវត្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ ន៍អង្គការដៃគូនិងវិស័យឯកជនដោយយល់ច្បាស់ថា ការគ្រប់គ្រគ្រោះមហន្តរាយគឺជាការចូលរួមចំណែកពីវិស័យប្រទាក់ក្រឡាក្នុងការបំពេញដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។
គូសបញ្ជាក់ថា ការអនុវត្តក្របខ័ណ្ឌការងារសេនដោយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥ -២០៣០ គ.ជ.គ.មបានផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤- ២០ ២៨ និងកំពុងដំណើរការកសាងដោយស្របតាមក្រប ខ័ណ្ឌការងារសេន ដោយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា២០២៣- ២០២៨ ។ ឯកសារផែន ការសកម្មភាពជាតិនេះ គ្រោងនឹងបញ្ចប់ ធ្វើការអនុម័ត និងចុះហត្ថលេខាដោយសម្តេចធិតីនាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានៅអំឡុងឆមាសទី២ នៃឆ្នាំ២០២៤ នេះ៕ ដោយ ៖ ភារម្យ











