កម្ពុជាកំពុងធ្វើការសិក្សាទិញដ្រូនស៊ើបការណ៍ពីចិនខណៈដ្រូននេះហោះបាន១០០គីឡូម៉ែត្រក្នុងរយៈពេលមួយម៉ោង២០នាទី

2024/01/31 11:42:56 pm        269

កំពង់ឆ្នាំង ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះបានថ្លែងថា ក្រសួងការពារជាតិកម្ពុជាកំពុងធ្វើការសិក្សាបន្ថែមទៀតក្នុងការទិញដ្រូនស៊ើបការសម្ងាត់រយៈពេលវែងពីក្រុមហ៊ុនចិនមួយ ក្រោយមើលឃើញពីសារសំខាន់របស់ដ្រូននេះ ក្នុងកិច្ចការពារជាតិនាពេលអនាគត។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ ពីទស្សនា ការបង្ហាញ និងការបង្ហោះដ្រូន ធុន CW-15 and CW-40 (ប្រភេទអាកាសយាន្តគ្មានមនុស្សបើក)ពីសំណាក់របស់ ក្រុមហ៊ុនចិន China National Aero-Technology Import & Export Corporation (CATIC) នៅព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំងនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការវិវត្តន៍រីក ចម្រើន នៃបច្ចេកវិទ្យាមានសន្ទុះយ៉ាងលឿនមិនអាចប៉ាន់ស្មានបាន ជាពិសេសបច្ចេកវិទ្យាដ្រូន បានបម្រើ ឲ្យសេចក្តីត្រូវការរបស់មនុស្សជាច្រើន ក្នុងគោលដៅស៊ីវិល និងយោធា ក្នុងនោះការបម្រើការងារជាយោធា ដូចជា ការស៊ើបការណ៍ ការវាយកម្ទេច ការទប់ទល់គ្រប់ស្ថានភាព និងគ្រប់អាកាសធាតុជាដើម ហើយការ រីកចម្រើននៃបច្ចេកវិទ្យាមួយនេះ បានវិវត្តឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ កត្តានេះហើយបានធ្វើឲ្យ បណ្តាប្រទេសជាច្រើន បានខិតខំពង្រឹងពង្រីកគ្រឿងបំពាក់ដ្រូនតាមសេចក្តីត្រូវការជាក់ស្តែងរបស់ខ្លួន ហើយក្រៅពីនោះ ក៏បានដាក់ចេញនូវវិធានការគ្រប់គ្រងដោយច្បាប់ ទាំងការផលិត ការនាំចូល និងការប្រើ ប្រាស់ព្រមទាំងរៀបចំគ្រឿងបំពាក់ក្នុងការទប់ស្កាត់ដ្រូនគ្រប់ប្រភេទទៀតផង។

 នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថាបញ្ហាដ្រូននេះ«វាគឺជាទុនមួយដើម្បីឲ្យកងយោធ ពលខេមរភូមិន្ទរបស់យើងធ្វើការសិក្សាអំពីបច្ចេកទេសដ្រូននេះ …បញ្ហាបច្ចេកទេសដ្រូននេះគឺដើរតួយ៉ាង សំខាន់ណាស់អញ្ចឹងហើយ ក្នុងបញ្ហាសង្រ្គាមបច្ចុប្បន្នការប្រើប្រាស់ដ្រូននេះគឺយើងឃើញថាគ្រប់ទាំងយុទ្ធ សាស្រ្ត យុទ្ធវិធីទាំងពេលយប់ពេលថ្ងៃគឺដ្រូនបានដើរតួយ៉ាងសំខាន់ណាស់ ដូច្នេះហើយការធ្វើបទបង្ហាញ នាថ្ងៃនេះ គឺបានធ្វើឲ្យយើងចាប់អារម្មណ៍មួយអំពីបញ្ហាដ្រូននេះ។ យើងនឹងធ្វើការសិក្សាបន្តទៀតថាតើក្នុង កងយោធពលខេមរភូមិន្ទយើងគួរ កសាងកងទ័ពជំនាញដ្រូននេះរបៀបណា យើងកំពុងរៀបចំជាផែនការ និងទិសដៅរបស់យើង….ហើយយើងនឹងខិតខំកសាងនាទៅអនាគត»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងផងដែរថា ដើម្បីបង្ហាញអំពីបច្ចេកវិទ្យារបស់ សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសបច្ចេកវិទ្យាដ្រូនដែលមានការរីកចម្រើនយ៉ាងលឿន ហើយដ្រូនក៏ មានច្រើនប្រភេទផងដែរ ដែលអាចប្រើប្រាស់គ្រប់ស្ថានភាពទាំងយុទ្ធាសាស្រ្ត និងយុទ្ធវិធី និងដើម្បីកសាង សមត្ថភាពកងទ័ពកម្ពុជាទាំងមូល អំពីបច្ចេកវិទ្យាដ្រូនក្នុងការបំពេញភារកិច្ច ការពារជាតិ មាតុភូមិ និងសន្តិ សុខជាតិ ទទួលបានជោគជ័យថែមទៀតនោះ នាយឧត្តមសេនីយ៍នាយសេនាធិការចម្រុះ ក៏បានសំណូម ពរអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បន្តទំនាក់ទំនងជាមួយភាគីចិនបន្ថែមទៀត ដើម្បី សិក្សាអំពីសេចក្តីត្រូវការដ្រូន សម្រាប់បម្រើឲ្យកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារបូរណភាពទឹក ដី ការពារសន្តិសុខជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

 សូមបញ្ជាក់ថា ដ្រូនដែលបានធ្វើការបង្ហាញនាថ្ងៃនេះ គឺជាប្រភេទដ្រូនស៊ើបការណ៍សម្ងាត់បំផុត ដោយវាអាចហោះពីលើផ្ទៃដីបានចម្ងាយបីរយគីឡូម៉ែត្រ និងហោះបានចំនួន១០០គីឡូម៉ែត្រក្នុង១ម៉ោង និង២០នាទី ហើយពិសេសថែមទៀតនេះដ្រូនប្រភេទនេះអាចចាប់បានគោលដៅ និងទីតាំងច្បាស់លាស់ ស្របទៅតាមសភាពការណ៍ជាក់ស្តែងជាដើម៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        179
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        156
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm