ការដាក់ទណ្ឌកម្មប្រេងឡើងវិញរបស់អាមេរិកលើវេណេហ្ស៊ុយអេឡា នឹងប៉ះពាល់ដល់ប្រាក់ចំណូល និងការនាំចូលប្រេងឥន្ធនៈ

2024/01/31 05:23:55 pm        59

បណ្ដាអ្នកវិភាគ និងនាយកប្រតិបត្តិនានា បាននិយាយថា ការដាក់ទណ្ឌកម្មឡើងវិញរបស់សហរដ្ឋអាមេរិកលើវិស័យប្រេង និងឧស្ម័នរបស់វេណេហ្ស៊ុយអេឡា នឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ប្រទេស OPEC (អង្គការនៃប្រទេសនាំប្រេងចេញ) ក្នុងការប្រមូលសាច់ប្រាក់ពីការនាំចេញប្រេងរបស់ខ្លួន កាត់បន្ថយការវិនិយោគថាមពលថ្មី និងបង្កើនហានិភ័យនៃកង្វះខាតប្រេងឥន្ធនៈក្នុងស្រុក។

ទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ បានបញ្ជាឲ្យផ្អាករាល់ប្រតិបត្តិការអាជីវកម្ម រវាងអង្គភាពរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនរុករករ៉ែរបស់រដ្ឋវ៉េណេហ្ស៊ុយអេឡា Minerven ហើយបាននិយាយថា ខ្លួននឹងបន្ធូរបន្ថយទណ្ឌកម្មថាមពលរបស់ខ្លួន ក្នុងខែមេសា ប្រសិនបើរដ្ឋបាលប្រធានាធិបតីលោក Nicolas Maduro ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន ដើម្បីទទួលយកលក្ខខណ្ឌសម្រាប់ ការបោះឆ្នោតប្រធានាធិបតីដោយយុត្តិធម៌។

សហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធរបស់ខ្លួន ចាប់តាំងពីតុលាការកំពូលរបស់ប្រទេស នៅអាមេរិកខាងត្បូងមួយនេះ កាលពីសប្តាហ៍មុនបានតម្កល់បម្រាម ដែលរារាំងបេក្ខជនប្រជែងតំណែងប្រធានាធិបតីរបស់គណបក្សប្រឆាំងឈានមុខគេ គឺលោកស្រី Maria Corina Machado មិនឲ្យចូលរួមការបោះឆ្នោត។

សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មប្រេងលើកដំបូងលើវ៉េណេហ្ស៊ុយអេឡា ក្នុងឆ្នាំ២០១៩ បានផ្តល់ការបន្ធូរបន្ថយទណ្ឌកម្ម សម្រាប់ប្រទេសសមាជិកអង្គការ OPEC កាលពីខែតុលា ក្នុងការទទួលស្គាល់កិច្ចព្រមព្រៀងបោះឆ្នោត។

បើយោងតាមទីប្រឹក្សា Ecoanalitica ដែលមានមូលដ្ឋាននៅទីក្រុងការ៉ាកាស បានឲ្យដឹងថា ដោយសារការបន្ធូរបន្ថយទណ្ឌកម្ម វ៉េណេស៊ុយអេឡា ត្រូវបានគេរំពឹងថា នឹងបង្កើនប្រាក់ចំណូលប្រេងសរុបរបស់ខ្លួនដល់ទៅ ២០ពាន់លានដុល្លារ នៅឆ្នាំនេះ ពៅលគឺឡើងពីចំនួន ១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ ការនាំចេញប្រេងឆៅ និងគីមីឥន្ធនៈ កាន់តែច្រើនទៅកាន់អតិថិជនដែលបង់ប្រាក់ជាសាច់ប្រាក់ នៅក្នុងបណ្ដាប្រទេសនានា រាប់ពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសឥណ្ឌា គឺនៅពីឆ្ងាយពីការព្យាករណ៍របស់ខ្លួន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am