លោក Musk ស្ទង់មតិលើបណ្ដាញសង្គម X ជុំវិញថា តើ Tesla គួរផ្លាស់ប្តូររដ្ឋសាជីវកម្មទៅរដ្ឋតិចសាស់ដែរ ឬទេ

2024/02/01 12:30:36 am        221

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអង្គារ (ទី៣០ ខែមករា) បានចាប់ផ្តើមការស្ទង់មតិលើវេទិកាបណ្ដាញសង្គម X របស់លោក ដោយសួរថា តើក្រុមហ៊ុន Tesla របស់លោក គួរតែផ្លាស់ប្ដូររដ្ឋសាជីវកម្មទៅរដ្ឋ Texas (តិចសាស់) ពីរដ្ឋ Delaware (ដេឡាវ៉ែរ៍) ដែរ ឬទេ។

ការបង្ហោះនេះកើតឡើងបន្ទាប់ពីចៅក្រមនៅរដ្ឋ Delaware បានទុកជាមោឃភាពនូវកញ្ចប់ទូទាត់ប្រាក់ខ្ពស់បំផុតចំនួន ៥៦ពាន់លានដុល្លាររបស់ក្រុមហ៊ុន Tesla របស់លោក Musk នៅថ្ងៃដដែលនោះ ដោយហៅសំណងដែលផ្តល់ដោយក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) មួយនេះថា ជា «ចំនួនមិនអាចយល់បាន» ដែលមិនយុត្តិធម៌ចំពោះម្ចាស់ភាគហ៊ុន។

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះប្រហែល ៣ភាគរយ នៅក្នុងម៉ោងជួញដូរ ហើយវិនិយោគិនមួយចំនួនបានទទួលយកសេចក្តីសម្រេចនេះ ដោយសង្ឃឹមថា វាអាចជំរុញឲ្យក្រុមហ៊ុន Tesla កែប្រែការគ្រប់គ្រងរបស់ខ្លួនឡើងវិញ។

សេចក្តីសម្រេច ដែលអាចមានការប្តឹងឧទ្ធរណ៍នោះ លុបចោលនូវកញ្ចប់ទឹកប្រាក់ទូទាត់សំណងដ៏ធំបំផុតនៅក្នុងសាជីវកម្មអាមេរិក។ ចៅក្រមបានរកឃើញថា សំណងផ្អែកលើភាគហ៊ុន ត្រូវបានចរចាដោយនាយក ដែលទំនងជាការទទួលខុសត្រូវធ្លាក់លើលោក Musk ដែលបច្ចុប្បន្នត្រូវបានចាត់ចំណាត់ថ្នាក់ដោយទស្សនាវដ្ដី Forbes ថា ជាអ្នកមានបំផុតរបស់ពិភពលោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm