
ចក្រភពអង់គ្លេស ត្រៀមបញ្ជូននាវាផ្ទុកយន្តហោះទៅសមុទ្រក្រហម ដើម្បីទប់ទល់នឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីលពីក្រុមឧទ្ទាមហ៊ួទី។
កងទ័ពជើងទឹក កំពុងរៀបចំ ដើម្បីចូលជំនួសនាវា USS Dwight D Eisenhower នៅពេលវាត្រឡប់ទៅអាមេរិកវិញ ដូចដែលក្រុមហ៊ួទី បានព្រមានអំពី «ការប្រឈមមុខគ្នារយៈពេលវែង» នៅក្នុងផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។
លោក ចេមស៍ ហ៊ីពពី (James Heappey) រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធ បាននិយាយកាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសអាច «សហការជាមួយជនជាតិអាមេរិក» ហើយឈានជើងចូលទៅក្នុង «បិទច្រក ផ្លូវ» នៅក្នុងសមុទ្រក្រហម។
ចក្រភពអង់គ្លេស មាននាវាផ្ទុកយន្តហោះពីរគ្រឿង ដែលផលិតឡើង ដើម្បីផ្ទុកយន្តហោះចម្បាំង F-35។ យន្តហោះមួយគ្រឿងទៀតគឺ HMS Prince of Wales ដែលនឹងប្រឈមមុខនឹងប្រតិបត្តិការប្រយុទ្ធលើកដំបូង ប្រសិនបើវាត្រូវបានដាក់ពង្រាយនោះ និងមួយគ្រៀងទៀតគឺ HMS Queen Elizabeth ដែលត្រូវបានបញ្ជូនទៅប្រយុទ្ធម្តងរួចមកហើយ។
កាលពីថ្ងៃអង្គារ លោក ម៉ូហាម៉េដ អាល់-អាទីហ្វី (Mohamed al-Atifi) មេបញ្ជាការកងកម្លាំងហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ក្រុមនេះ ត្រូវបានរៀបចំសម្រាប់ជម្លោះដ៏យូរ នៅលើសមុទ្រក្រហម ជាកន្លែងដែលខ្លួនបានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលរាប់សិបគ្រឿងប្រឆាំងនឹងនាវាពាណិជ្ជកម្ម និងកងទ័ពជើងទឹក ចាប់តាំងពីខែវិច្ឆិកាមក។