
បេសកជននៃអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានចាប់ផ្តើមទំនាក់ទំនងស្តីពីប្រទេសកោះស៊ីបដែលបែកបាក់ កាលពីថ្ងៃអង្គារ ដោយព្យាយមស្វែងរកការទម្លាយភាពជាប់គាំងជាច្រើនឆ្នាំ នៅក្នុងកិច្ចចរចាសន្តិភាព។
បេសកជនអង្គការសហប្រជាជាតិ លោកស្រី ម៉ារៀ អេនជេឡា ហូលហ្គីន (Maria Angela Holguin) អតីតរដ្ឋមន្ត្រីការបរទេសកូឡុំប៊ី កំពុងបំពេញទស្សនកិច្ចលើកដំបូង បន្ទាប់ពីត្រូវបានតែងតាំងជាបេសកជនកាលពីថ្ងៃទី៥ ខែមករា ជាមួយនឹងអាណត្តិ ដើម្បីស្វែងយល់ពីការបន្តការចរចា។
លោកស្រី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖«ខ្ញុំមកពីប្រទេសដែលរស់នៅឆ្លងកាត់ជម្លោះរយៈពេល៥០ ឆ្នាំ...ខ្ញុំគិតថា ខ្ញុំអាចសហការនិងធ្វើឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ដើម្បីទទួលបានលទ្ធផលល្អសម្រាប់ប្រទេសកោះស៊ីប ដោយបាននិយាយសំដៅសង្គ្រាមស៊ីវិលនៅប្រទេសកូឡុំប៊ី ដែលបានឈានដល់សន្តិភាពក្នុងឆ្នាំ ២០១៦ ជាមួយក្រុមឧទ្ទាមសំខាន់ៗ។
ប្រទេសកោះស៊ីប ត្រូវបានបំបែកនៅក្នុងការឈ្លានពានរបស់ទួរគីក្នុងឆ្នាំ ១៩៧៤ ដែលបង្កឡើងដោយរដ្ឋប្រហារដ៏ខ្លីដែលបំផុសគំនិតដោយក្រិក ហើយនៅតែជាប្រភពនៃការខ្វែងគំនិតគ្នារវាងសមាជិកសម្ព័ន្ធមិត្តយោធាណាតូរបស់ប្រទេសក្រិក និងទួរគី។
ការព្យាយាមសម្របសម្រួលរាប់មិនអស់ បានបរាជ័យ។ ជុំចុងក្រោយនៃការចរចាដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ បានបរាជ័យ ដោយសារភាពច្របូកច្របល់ក្នុងឆ្នាំ២០១៧ ជុំវិញតួនាទីរបស់ទួរគី នៅក្នុងការតាំងទីលំនៅក្រោយប្រទេសស៊ីប។