
អ្នកពន្លត់ភ្លើងកេនយ៉ា នៅក្រុងណាយរ៉ូប៊ីភាគកណ្ដាល បានព្យាយាមការពន្លត់ភ្លើងដ៏ធំមួយនៅក្នុងតំបន់ពាណិជ្ជកម្មជិតពហុកីឡដ្ឋានក្រុង កាលពីល្ងាចថ្ងៃអង្គារ។
មូលហេតុនៃអគ្គិភ័យនេះ គេនៅមិនទាន់កំណត់បាននៅឡើយ ហើយមិនមានអ្នកស្លាប់ត្រូវបានគេរាយការណ៍ឲ្យដឹងនៅឡើយរហូតមកទល់ពេលនេះ។
មនុស្សជាច្រើនដែលស្លៀកពាក់ស៊ីវិលក៏ត្រូវបានគេឃើញកំពុងជួយក្រុមពន្លត់ភ្លើងនៅកន្លែងកើតហេតុផងដែរ។ អ្នកបានឃើញហេតុការណ៍រាប់រយនាក់ បានមើលឃើញផ្ទាល់ភ្នែកនូវហេតុការណ៍នេះ ខណៈដែលមនុស្សជាច្រើនាក់ទៀត បានរត់គេចចេញពីតំបន់នោះ។
ខណៈដែលពេលយប់ចូលមកដល់ក្នុងរដ្ឋធានីកេនយ៉ា អគ្គិភ័យនេះ នៅតែគេមិនទាន់ស្កាត់បាន
នៅឡើយ៕