ក្រសួងកសិកម្ម​ ដាក់​ចេញ​វិធាន​៩​ចំណុច ​ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​ការនាំចេញ​ស្រូវ​អង្ករ​ទៅ​បរទេស

2021/04/27 02:59:58 am        28

ភ្នំពេញ ៖ ​ក្នុង​បំណង​ធានាបាន​សន្តិសុខ​ស្បៀង និង​ឈាន​ទៅ​សម្រេច​បាន​គោ​លន​យាយ​ជំរុញ ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ទៅ​បរទេស​នោះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​ និង​នេសាទ បាន​ដាក់​ចេញ​វិធានការ​៩​ចំណុច ​ដើម្បី​ឲ្យ​មន្ត្រី​ក្រោមឱវាទ​និង​អ្នក​ពាក់​ព័ន្ធ​អនុវត្តតាម​។


ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​​និង​នេសាទ ​នៅពេល​ថ្មីៗ​នេះ បានចេញ​សារាច​ណែនាំ​មួយ ស្តីពី​ការ​ថែទាំ​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០ ​និង​ត្រៀមលក្ខណៈ​សម្រាប់​ផលិតកម្ម​ស្រូវប្រាំង​ ឆ្នាំ​២០២០–២០២១​។ ក្នុង​សារាចរ​នោះ ​ក្រសួងកសិកម្ម ​បាន​ដាក់​ចេញ​វិធានការ​០៩​ចំណុច​ ក្នុង​បំណង​ធានា ​សន្តិសុខ​ស្បៀង និង​ឈាន​ទៅ​សម្រេច​បាន​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ ​និង​ការនាំចេញ​អង្ករ​ទៅ​បរទេស ដែល​តម្រូវ​ឲ្យ​មន្ត្រី​ក្រោមឱវាទ​និង​អ្នក​ពាក់ព័ន្ធ​ចូលរួម​អនុវត្តតាម​។​ វិធានការ​៩​ចំណុច​​រួមមាន​ ៖

​ទី​១.​ត្រូវ​ចុះ​ណែនាំ​កសិករ​ឲ្យ​យកចិត្តទុកដាក់​ពិនិត្យ​ស្រែ​ជាប្រចាំ ​ជាពិសេស​ត្រូវ​បិទ​ភ្លឺ រក្សា​ទឹក​ទុក​ក្នុង​ស្រែ​ឲ្យ​ល្អ ​ដើម្បី​ជៀសវាង​ការ​ខ្វះ​ទឹក​នៅ​ចុង​រដូវ ​ដែល​អាច​បណ្តាល​ឲ្យ​ត្រូវ​ស្កក ​និង​ប៉ះពាល់​ទិន្នផល​។​

​ទី​២.​ត្រូវ​ចុះ​ណែនាំ​បច្ចេកទេស​ថែទាំ បំប៉ន​ជី ​និង​ត្រួតពិនិត្យ​សមាសភាព​ចង្រៃ​នៅ​ក្នុង​ស្រែ ដើម្បី​ចាត់វិធានការ ​កម្ចាត់​ទាន់ពេលវេលា ​និង​មាន​ប្រ​សិទ្ធ​ភាព ក្នុងករណី​មានការ​រាតត្បាត​ដោយ​សត្វ​ចង្រៃ និង​ជំងឺ​។​

ទី​៣.​ត្រូវ​ចុះ​ពិនិត្យ​តំបន់​ដាំ​ដុះ​ស្រូវ​បង្កើន​រដូវ ដែល​អាច​នឹង​ប្រមូល​ផល​រួច​ ព្រមទាំង​ពិនិត្យមើល​ស្ថានភាព​ទឹក ដើម្បី​ឈាន​ទៅរក​ការ​ចាប់ផ្តើម​ការដាំដុះ​ជា​លើក​ទី​០២​។​

​ទី​៤.​ត្រូវ​ចុះ​វាយតម្លៃ​ឲ្យ​បាន​ច្បាស់លាស់​អំពី​ស្ថានភាព​ទឹក រួមមាន​ប្រភពទឹក ​និង​លទ្ធភាព​ដែល​អាច​ផ្គត់ផ្គង់​ដល់​ការ​ដាំដុះ​ស្រូវប្រាំង ហើយ​កំណត់​ទីតាំង​ផលិតកម្ម​ដែល​មាន​សក្ដានុពល​។​

​ទី​៥.​ត្រូវ​ជូនដំណឹង​ដល់​កសិករ​អំពី​តំបន់​ដែល​អាច​ដាំ​ដុះ​ស្រូវប្រាំង ​ដោយមាន​ប្រភព​ទឹក​គ្រប់គ្រាន់ និង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ ​ដែល​អាច​ប្រឈម​នឹង​ផលិតកម្ម​ស្រូវប្រាំង​ ដើម្បី​មាន​វិធានការ​ជាមុន និង​ណែនាំ​ឲ្យ​កសិករ​ដាំ​ដុះ ​មុខ​ដំណាំ​ដែល​ត្រូវការ​ទឹក​តិច នៅ​តំបន់​ដែល​មាន​លក្ខណៈ​សមស្រប​។​

​ទី​៦.​ត្រូវ​ណែនាំ​កសិករ​ឲ្យ​ត្រៀម​ឧបករណ៍ សម្ភារៈ និង​គ្រាប់​ពូជស្រូវ​រយៈពេល​ខ្លី​ដែល​មានគុណ​ភាពល្អ និង​ផ្តល់​ការណែនាំ​បច្ចេកទេស​សមស្រប​សម្រាប់​ផលិតកម្ម​ស្រូវប្រាំង​។​

​ទី​៧.​ត្រូវ​ជំរុញ​ការ​ដាំដុះ​ស្រូវប្រដេញទឹក​តាម​មាត់បឹង និង​ទន្លេ​ដែល​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ដោយ​កសិករ​ចាប់​ផ្តើម​ដាំដុះ​ឲ្យ​បាន​លឿន ដើម្បី​បង្ការ​កង្វះ​ទឹក​ចុងរដូវ​។

ទី​៨.​ដោយសារ​ឆ្នាំនេះ កម្ពស់​ទឹក​បឹង​មាន​កម្រិត​ទាប ហើយ​ទឹកភ្លៀង​តិច​មិន​អាច​លិច​ដីស្រែ ​ជាហេតុ​នាំ​ឲ្យ​សត្វ​កណ្តុរ ​និង​សត្វល្អិត​កើតឡើង​ច្រើន អាច​បង្ក​បញ្ហា​ដល់​ផលិតកម្ម​ដំណាំ​ស្រូវប្រាំង​។ ​ដូច្នេះ​ត្រូវ​អប់រំ​កសិករ​អំពី​ការគ្រប់គ្រង​កត្កា​ចង្រៃ​ទាំងនោះ ​និង​ត្រៀមលក្ខណៈ​អន្តរាគមន៍​ឲ្យ​ទាន់ពេលវេលា​ និង​មាន​ប្រ​សិទ្ធភាព​។​

​និង​ទី​៩. ត្រូវ​ជំរុញ​ដល់​អ្នក​ប្រមូល​ទិញស្រូវ​ រោង​ម៉ាស៊ីន​ក៏​ដូចជា​អ្នក​នាំចេញ​អង្ក ​ក្នុងការ​ត្រៀម​លក្ខណៈ​ដូចជា​ ៖ ថវិកា មធ្យោបាយ​ដឹកជញ្ជូន ឡស​ម្ងួ​ត ​និង​ឃ្លាំ​ស្តុក​ស្រូវ ​សម្រាប់​ប្រមូល​ទិញ​អស់​លទ្ធភាព ដើម្បី​ទប់ស្កាត់​ការហូរ​ស្រូវ​ចេញទៅ​ក្រៅប្រទេស​៕

​អត្ថបទ​៖​ទូច សោភ័ណ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am