
ក្រុមហ៊ុន JERA បានឲ្យដឹងថា អគ្គិភ័យបានកើតមាននៅឯស្ថានីយរោងចក្រថាមពលកម្ដៅ Taketoyo ក្នុងខេត្ត Aichi ភាគកណ្តាលប្រទេសជប៉ុន នៅថ្ងៃពុធ (ទី៣១ ខែមករា) ដោយបន្ថែមថា ប្រតិបត្តិការនៅក្នុងរោងចក្រនេះត្រូវបានផ្អាក។
រោងចក្រ Taketoyo មានសមត្ថភាពផលិតថាមពល ១.០៧០MW (មេហ្កាវ៉ាត់) ដែលធ្វើឲ្យវាស្ថិតក្នុងចំណោមរោងចក្រដ៏ធំបំផុត នៅក្នុងប្រទេសជប៉ុន។ JERA ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន Tokyo Electric Power និងក្រុមហ៊ុន Chubu Electric Power គឺជាក្រុមហ៊ុនថាមពលប្រើប្រាស់ដ៏ធំបំផុតរបស់ប្រទេសជប៉ុន។
នៅក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃពុធនេះ ក្រុមហ៊ុន JERA បាននិយាយថា នៅម៉ោងប្រហែល ១៥:១៤នាទីម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៦:១៤នាទី ម៉ោងសកល) ផ្សែងត្រូវបានឃើញ ហើយអណ្ដាតភ្លើងត្រូវបានរកឃើញនៅលើខ្សែពានបញ្ជូនឥន្ធនៈ នៅក្នុងរោងចក្រ។ ក្រុមហ៊ុន JERA បានប្រាប់ថា ប្រតិបត្តិការនៅទីនោះត្រូវបានផ្អាកមួយភ្លាមៗ ដោយបន្ថែមថា គ្មានអ្នករងរបួសទេ៕