
សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) កាលពីថ្ងៃអង្គារ បានផ្សព្វផ្សាយវីដេអូមួយដែលបង្ហាញ អ្នកជម្ងឺរងរបួស កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យមួយក្នុងក្រុងខាន យូនីស ក្នុងតំបន់ហ្កាហ្សា ស្របពេលមានសំឡេងបាញ់កាំភ្លើងផ្ទុះកើតឡើង។
ការដាក់គោលដៅវាយប្រហារនិងការបាញ់កាំភ្លើងចេញេពីរថក្រោះដែលឈរជើងនៅជិត មន្ទីរពេទ្យ អាល់ អាម៉ាល់ (Al-Amal )និងទីស្នាក់ការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ក្នុងក្រុងខាន យូនីស បណ្ដាលឲ្យគ្រាប់កាំភ្លើងធ្លាក់ទៅលើអ្នកបាត់បង់ទីលំនៅ។
វីដេអូនេះ បានបង្ហាញបុគ្គលិកមន្ទីរពេទ្យកំពុងធ្វើការ និងនិយាយជាមួយអ្នកជម្ងឺដែលអង្គុយនៅកន្លែង
ចល័ត។ អ្នកជម្ងឺទាំងនោះ រួមមាន ក្មេងជាច្រើននាក់ ត្រូវបានគេឃើញកំពុងទទួលបានការព្យាបាលនៅលើគ្រែមន្ទីរពេទ្យផងដែរ។
អ្នកយកព័ត៌មានReuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេពីកាលបរិច្ឆេទនៅពេលដែលវីដេអូនេះគេថតបាននោះ៕