
អ័ព្ទដេក្រាស់បានគ្របដណ្ដប់ពីលើតំបន់ហិរញ្ញវត្ថុសៀងហៃរបស់ចិននៅថ្ងៃពុធនេះ និងបានធ្វើឲ្យ ផ្លូវសាឡាងជាច្រើន ត្រូវផ្អាកជាបណ្ដោះអាសន្ន។
អ្នកទេសចរឈ្មោះ ហ្សាង ជើមីង បាននិយាយថា ស្ថានភាពអ័ព្ទគឺបានបង្ហាញរួចទៅហើយនៅមុនពេលយប់ ដោយបន្ថែមថា អ័ព្ទនេះពិតជាក្រាស់ ដែលលោកមិនអាចឃើញភ្លើងរបស់ប៉មអ័ររិនថល ភើល (Oriental Pearl)ប្រវត្ដិសាស្រ្ដបានឡើយ។
អង្គភាពតាមដានឧត្ដុនិយមកណ្ដាលសៀងហៃ បានធ្វើបច្ចុប្បន្នភាពពីសញ្ញាព្រមានរបស់ខ្លួន សម្រាប់អ័ព្ទដ៏ក្រាស់ឡើងដល់ពណ៌លឿងទុំនៅព្រឹកថ្ងៃពុធនេះ ជាមួយនឹងការមើលឃើញក្រោម២០០ម៉ែត្រក្នុងសង្កាត់ភាគច្រើន ក្នុងក្រុងនៅប៉ុន្មានម៉ោងខាងមុខទៀត។
អ្នកព្យាករណ៍ឧតុនិយម បានព្រមានថា ការធ្លាក់ព្រឹល និងភ្លៀងកកនឹងកើតមាននៅប៉ុន្មានថ្ងៃខាងមុខដែលគេរំពឹងថា អាចរារាំងដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋចិនរាប់លាននាក់ ស្របពេលដែលពួកគេធ្វើដំណើរនៅទូទាំងប្រទេសដើម្បីទៅចូលឆ្នាំចិន៕