អង្គការសុខភាពពិភពលោក៖ ប្រជាជននៅហ្កាហ្សា កំពុងអត់ឃ្លានស្លាប់ ដោយសារឧបសគ្គក្នុងការទទួលបានជំនួយ

2024/02/01 04:33:02 pm        308

នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក(WHO)លោកម៉ៃឃើលរ៉ៃអិន (Michael Ryan) បាននិយាយកាលពីថ្ងៃពុធថា ចំនួនប្រជាជននៅតំបន់ហ្កាហ្សាកំពុងអត់ឃ្លានដល់ស្លាប់ដោយសារតែឧបសគ្គ ដែលដាក់លើជំនួយមនុស្សធម៌។

អង្គការសុខភាពពិភពលោក បាននិយាយថា ហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងដែនដីប៉ាឡេស្ទីនមានអត្រាខ្ពស់រួចទៅហើយ និងកំពុងកើនឡើងជាលំដាប់ ដោយកន្លែងសម្រាប់អន្តរាគមន៍មនុស្សធម៌ត្រូវបានរងសម្ពាធកាន់តែខ្លាំង។

លោក Ryan បានប្រាប់សន្និសីទសារព័ត៌មានមួយថា នេះគឺជាចំនួនប្រជាជនដែលស្រេកឃ្លានរហូតដល់ស្លាប់ នេះគឺជាចំនួនប្រជាជនដែលកំពុងត្រូវបានរុញច្រានដល់មាត់ជ្រោះមរណៈ ។

ជនស៊ីវិលនៃតំបន់ហ្កាហ្សាមិនមែនជាភាគីនៃជម្លោះនេះទេ ហើយពួកគេគួរតែត្រូវទទួលបានការការពារ ដូចជាមូលដ្ឋានសុខភាពរបស់ពួកគេផងដែរ។

លោក Ryan បាននិយាយថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា គឺស្ថិតនៅចំកណ្តាលនៃមហន្តរាយដ៏ធំមួយ ដោយបន្ថែមថា អ្វីៗអាចកាន់តែអាក្រក់ជាងនេះទៀត។

លោកបានបន្តថា ការទទួលបានអាហារូបត្ថម្ភត្រឹមត្រូវបានក្លាយជាបញ្ហាចម្បងនៅក្នុង ហ្កាហ្សាស្ទ្រីប រួមទាំងចំនួនកាឡូរី និងគុណភាពនៃអាហារូបត្ថម្ភដែលប្រើប្រាស់ដោយពលរដ្ឋហ្កាហ្សា បានធ្លាក់ចុះយ៉ាងខ្លាំង។

លោកបានបន្តថា ប្រជាជនមិនត្រូវបានគេសន្មត់ថាអាចរស់បានដោយមិនកំណត់លើជំនួយស្បៀងអាហារនោះទេ។ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ទីភ្នាក់ងារនេះកំពុងជួបប្រទះបញ្ហាប្រឈមកាន់តែខ្លាំង ក្នុងការជំរុញប្រព័ន្ធសុខាភិបាលរបស់តំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm