ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជារក្សាបានអត្រា ៥,៥% ខណៈឆ្នាំ២០២៤ ព្យាករណ៍ថា​បន្តងើបឡើងបន្ថែមទៀត​ក្នុងរង្វង់ ៦,៤%

2024/02/01 10:15:34 am        302

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា, នាថ្មីៗនេះ បាន​បង្ហាញ​របាយការណ៍ នៃវឌ្ឍនភាពម៉ាក្រូ សេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ រួមជា​មួយ​ទស្សន​​វិស័យ​ឆ្នាំ២០២៤, ក្នុងនោះសម្រាប់ស្ថានភាពឆ្នាំ ២០២៣ កម្ពុជាកំណើន សេដ្ឋកិច្ច​ត្រូវ​បាន​ប៉ាន់ស្មានថា បន្តងើបឡើងក្នុងអត្រា ៥,៥% ខណៈសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២៤ បាន​ព្យាករណ៍ បន្តងើប ឡើងបន្ថែមទៀត ក្នុងរង្វង់ ៦,៤ % ដោយ​គាំទ្រ​ជា​ចម្បង​នៃ​ការ​កើន​ឡើង​វិស័យ​ទេសចរណ៍ និងវិស័យកម្មន្តសាល ស្របពេល សេដ្ឋកិច្ចពិភពលោក ត្រូវបានមូល និធិរូបិយ​វត្ថុ​អន្តរជាតិ​ព្យាករថា មានកំណើន ៣% ទាបជាងឆ្នាំ២០២២ (៣,៥%)។

ទាក់ទិនកំណើនសេដ្ឋកិច្ចនេះ, នៅក្នុងឆ្នាំ ២០២៣ បានគាំទ្រ​ជា​ចម្បង​ដោយ​កំណើន​វិស័យ​ទេសចរណ៍ និងផលិតផលកម្មន្ត សាលមិនមែនកាត់ដេរ បើទោះបីជាវិស័យកាត់ដេរ, សំណង់, អចលន​ទ្រព្យ, និងកសិកម្មមានកំណើនទាប ខណៈដែល វិស័យ ទេសចរណ៍បា​ន​កើន​ឡើង​ជា​លំដាប់ និងបានរួមចំណែកជំរុញការងើបឡើងនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលពាក់​ព័ន្ធ​ដូចជា​៖ ការដឹកជញ្ជូន, ពាណិជ្ជកម្ម, និងទូរគមនាគមន៍ជាដើម។ ជាក់​ស្តែង​ការ​នាំ​ចេញ​ផលិត​ផល​មិន​មែន​កាត់ដេរដូចជា៖ គ្រឿងអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត, និងបន្ទះសូឡា ទទួល​បាន​កំណើនល្អ ស្របពេលការនាំចេញសម្លៀកបំពាក់ និងស្បែកជើង បានទទួលរ ផលប៉ះ​ពាល់​ពី​ការ​ធ្លាក់​ចុះ នៃតម្រូវការប្រទេសដៃគូពាណិជ្ជកម្មចម្បងៗ ជាពិសេសសហភាពអឺរ៉ុបនិង សហរដ្ឋ​អាមេរិក។

ដោយឡែកវិស័យសំណង់ ក្នុងឆ្នាំ ២០២៣ នេះដែរ ទទួលបានកំណើនទាប ដែល​ជា​ចម្បង​ត្រូវ​បាន​ជំរុញ​ដោយការ​វិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ខណៈដែលការ​វិនិយោគ​បរទេស​នៅ​ក្នុងវិស័យអចលនទ្រព្យបានថយចុះ ស្របពេល វិស័យកសិកម្មបាន​កើន​ឡើង​បន្តិច ដែលគាំទ្រដោយកំណើនតម្រូវការក្រៅប្រទេស និងភាព​អំណោយ​ផល​នៃ​កត្តា​អាកាសធាតុ។

ទាក់ទិនអតិផរណាវិញ ក្នុងឆ្នាំ ២០២៣, អត្រាអតិផរណាពិភពលោក បានថយចុះដល់ ៦,៩% ខណៈ​អត្រាអតិផរណា កម្ពុជាបានថមថយមកកម្រិតជាមធ្យម ២,១% នាឆ្នាំ២០២៣ ពី ៥,៤% នាឆ្នាំ២០២២ ដោយសារការធ្លាក់ថ្លៃក្រុមទំនិញ និងសេវា ពាក់ព័ន្ធប្រេងឥន្ធនៈ និងការ​ថយ​ល្បឿន​នៃ​កំណើនថ្លៃម្ហូបអាហារ។ អតិផរណាក្នុងកម្រិតទាប ក៏បានរួមចំណែក​ដោយការ​ថយ​ចុះ នៃអតិផរណានាំចូល។ ជាលទ្ធផល, កម្ពុជាទទួលបានពីការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀល ធៀប​នឹងដុល្លារអាមេរិក។ អត្រាប្តូរប្រាក់ ជាមធ្យមមានកម្រិត ៤ ១១០ រៀលក្នុង​មួយ​ដុល្លារ​អាមេរិក ហើយនៅចុងខែធ្នូ ឆ្នាំ២០២៣ អត្រាប្តូរប្រាក់បានថយចុះបន្តិចមក ៤ ០៨១ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក មានន័យថា៖ តម្លៃប្រាក់រៀលឡើងថ្លៃ ០,៨៧% ធៀបនឹងគ្រា​ដូច​គ្នា​ឆ្នាំ​២០២២​។ ស្ថិរភាពប្រាក់ រៀលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពថ្លៃ អំណាច​ទិញ​របស់​ប្រាក់​រៀល ក៏ដូចជាចំណូលអ្នកប្រើប្រាស់ និងរក្សាលំនឹង ម៉ាក្រូសេដ្ឋកិច្ចជារួម។

ចំណែកសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៤ នេះ នៅពេល​ដែល​ភាព​មិន​ប្រាកដ​ប្រជា​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ដោយសារហានិភ័យ នៃការបន្តអូសបន្លាយវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើន​យឺត​នៅ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចធំៗមួយចំនួននៅឆ្នាំ ២០២៤ សេដ្ឋកិច្ច ពិភពលោក ត្រូវ​បាន​ព្យាករ​ថា នឹងបន្តថមថយបន្តិចថែមទៀតធៀបនឹងឆ្នាំ ២០២៣។ ចំពោះនៅកម្ពុជា សេដ្ឋកិច្ចត្រូវ បាន​រំពឹង​ដោយ​សុទិដ្ឋិនិយមថា នឹងបន្តងើបឡើងបន្ថែមទៀតក្នុងរង្វង់ ៦,៤% ដែលគាំទ្រ​ជា​ចម្បង​ដោយ​ការកើនឡើង នៃវិស័យ ទេសចរណ៍ និងវិស័យកម្មន្តសាល។ ខណៈវិស័យទេសចរណ៍ ត្រូវបានរំពឹងថានឹងងើបឡើង ដោយសារភាពប្រសើរឡើង នៃស្ថានភាព ទេសចរណ៍​ក្នុងតំបន់ ព្រមទាំងការបន្តអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដែល​នឹង​គាំទ្រ​ដល់​វិស័យ​នេះ, តាមរយៈការអនុវត្តច្បាប់ វិនិយោគថ្មី វិស័យកម្មន្តសាល ត្រូវបានរំពឹងថា នឹងសម្រេច​បាន​កំណើន​ល្អ​ជាង​ឆ្នាំ២០២៣ ជាពិសេសផលិតផលកម្មន្តសាលមិនមែន កាត់ដេរ ហើយវិស័យ​កាត់ដេររំពឹងថា នឹងងើបឡើងជាលំដាប់។ 

ដោយឡែក​វិស័យកសិកម្មត្រូវបានព្យាករថា នឹងមានកំណើនខ្ពស់ជាងឆ្នាំ២០២៣ បន្តិច ដោយ​ទទួល​បាន​អត្ថ​ប្រយោជន៍ ពីការបន្តធ្វើពិពិធកម្មទីផ្សារទៅកាន់ប្រទេសជាសមាជិក នៃកិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូសេ​ដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​នានា គួបផ្សំនឹងគោល​នយោបាយ​គាំទ្រ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​ផលិត​កម្ម និង​ទីផ្សារ, ខណៈវិស័យសំណង់ និងអចលនទ្រព្យ ក្នុងឆ្នាំនេះដែរ ដែលទទួល​រង​ឥទ្ធិពល​ពី​វិបត្តិកន្លង​មក ត្រូវបានព្យាករថា នឹងបន្ត មានកំណើនទាប ដែលនឹង​បន្ត​ទទួល​បាន​ការ​គាំទ្រ​ពី​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញ សន្សឹមៗ នៃ​តម្រូវ​ការ​ក្នុង​ស្រុក ដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែ​ល​តម្រូវ​ការ​សំណង់​ប្រណីត បម្រើដល់ អនិវាសនជន ត្រូវបានរំពឹងថា នឹងបន្តមានភាពទន់ខ្សោយ។ ដោយឡែក​អតិផរណា​នៅ​ឆ្នាំ២០២៤ ត្រូវបានព្យាករថា មានកម្រិត ២,៥% ខ្ពស់ជាង ឆ្នាំ ២០២៣ បន្តិច ដែល​ជា​ចម្បងដោយសារការរំពឹងថា ថ្លៃប្រេងឆៅពិភពលោក អាចនឹងកើនឡើង បន្ទាប់ពីក្រុម ប្រទេស​នាំ​ចេញ ប្រេង មានគម្រោងកាត់បន្ថយការផ្គត់ផ្គង់។

ក្នុងបរិការណ៍នេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្ត​នយោបាយ​រូបិយវត្ថុ​ប្រកប​ដោយ​ភាព​ប្រុង​ប្រយ័ត្ន នឹងបន្តរក្សាស្ថិរភាព អត្រាប្តូរប្រាក់រៀល ព្រមទាំងបន្តរួមចំណែករក្សាស្ថិរភាពថ្លៃ និង​ការពារ​អំណាចទិញនៃប្រាក់រៀល។ ក្របខណ្ឌនយោបាយរូបិយវត្ថុនឹង ត្រូវពង្រឹង ជាពិសេសការ​អភិវឌ្ឍ​ឧបករណ៍ និងទីផ្សាររូបិយវត្ថុស្របពេលគ្នា នឹងការដាក់​ចេញ​ឱ្យ​ប្រើប្រាស់​សាក​ល្បង​អត្រា​ការប្រាក់គោលរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីតម្រង់ទិស​អត្រាការ​ប្រាក់​ជា​រៀល​នៅ​លើ​ទីផ្សារ​ឱ្យ​មាន​កម្រិតសមស្រប។

តាមរបាយការណ៍ដដែល, ទន្ទឹមនឹងការព្យាករដោយសុទិដ្ឋិនិយម សេដ្ឋកិច្ចកម្ពុ​ជា​ក៏​ប្រឈម​នឹង​ហានិភ័យ​មួយចំនួនផងដែរ ក្នុងនោះកត្តាខាងក្រៅរួមមាន៖ កំណើនទាបជាងការ​រំពឹង​ទុក​នៃ​សេដ្ឋកិច្ច​ប្រទេសជាដៃគូពាណិជ្ជកម្មចម្បងៗរបស់កម្ពុជាដូចជា ចិន អាមេរិក និងអឺរ៉ុប ដែល​អាច​ប៉ះពាល់​ដល់លំហូរវិនិយោគនាំចេញ និងទេសចរណ៍, ប្រក្រតីកម្ម​នយោបាយ​រូបិយវត្ថុ​នៃ​ប្រទេស​អភិវឌ្ឍន៍ធំៗ ប្រព្រឹត្តទៅយឺតជាងការរំពឹងទុក ដែលអាចដាក់សម្ពាធលើការខ្ចីពីក្រៅប្រទេស និង​អត្រា​ការ​ប្រាក់នៅកម្ពុជា, ការកើនឡើងនៃភាព តានតឹងនិង​ការបែង​ចែកភូមិ​សាស្ត្រ​នយោបាយ​ពិភព​លោក អាចរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្អាក់សន្ទុះកំណើនការនាំចេញ និងវិនិយោគ, កត្តា​ប្រែប្រួលអាកាសធាតុដែលធ្វើឱ្យវិស័យកសិកម្មមានកំណើនទាប ជាពិសេស​បាតុភូត​អែល​នីញ៉ូ ដែលត្រូវបានព្យាករ ថា នឹងមានឥទ្ធិពលខ្លាំងជាងឆ្នាំ២០២៣, និងលទ្ធភាព​កើន​ឡើង​នៃ​ឧក្រិដ្ឋកម្ម​សាយប័រ អាចប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ សាធារណជន មកលើប្រព័ន្ធ​ទូទាត់​ឌីជីថល និងប្រព័ន្ធហិរញ្ញវត្ថុទាំងមូល។

ទន្ទឹមនេះហានិភ័យខាងក្នុងរួមមាន៖ ការកើនឡើងនៃឥណទានមិនដំណើរការ អាច​បន្ថយ​កំណើន​ឥណទាន​សម្រាប់ ការប្រើប្រាស់ និងការវិនិយោគ, និងកំណើននៃវិស័យ​សំណង់ និង​អចលន​ទ្រព្យ អាចបន្តមានកម្រិតទាប និងអាចមានឥទ្ធិពលបន្តលើវិស័យផ្សេង ទៀត ដូច​ជា​វិស័យ​ធនាគារ​ជាដើម។ ជាមួយគ្នានេះកម្ពុជាក៏នៅប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធចម្បងៗមួយចំនួនដូចជា៖ ពិពិធកម្ម សេដ្ឋកិច្ច និងការនាំចេញនៅមានសន្ទុះយឺត, សមត្ថភាពជំនាញ និងផលិតភាពនៅមានកម្រិត, ថ្លៃដឹក​ជញ្ជូន​ និងអគ្គិសនីខ្ពស់កម្ពុជា ធៀបនឹងប្រទេសជាដៃគូប្រកួតប្រជែងសម្រាប់ការនាំចេញ, វិស័យ​កសិកម្ម​ងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ និងដុល្លារូបនីយ កម្មនៅមាន​កម្រិត​ខ្ពស់​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីសុខាភិបាល ដើរតួជាបុគ្គលិកមណ្ឌលសុខភាព ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប
2024/11/25 10:07:11 pm        1
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសថា ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
2024/11/25 09:47:45 pm        1
សហគ្រិនខ្មែរបើកដំណើរការ «សហគ្រិនមហាវិទ្យាល័យ» រដូវកាលទី៣ ដែលមានការចូលរួមពីសាកលវិទ្យាល័យចំនួន៥០
2024/11/25 09:44:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​របាយការណ៍ព្រមានថា អ្នករស់រានពីហិង្សាផ្លូវភេទនៅហៃទី ប្រឈមនឹងវិបត្តិកាន់តែធ្ងន់

2024/11/26 08:52:54 am
​ចៅក្រមអាមេរិក សម្រេចទម្លាក់ចោលសំណុំរឿងបោះឆ្នោតឆ្នាំ២០២០ របស់លោក Trump
2024/11/26 08:50:22 am
​[UPDATE] មនុស្សម្នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសក្នុងការប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រលោក Imran Khan នៅជិតរដ្ឋធានីប៉ាគីស្ថាន
2024/11/26 08:43:51 am
​ប្រភពលីបង់៖អាមេរិក និងបារាំងត្រៀមប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់ហេសបូឡា-អ៊ីស្រាអែល
2024/11/26 08:36:19 am
​រដ្ឋមន្រ្តីសុខាភិបាល ដើរតួជាបុគ្គលិកមណ្ឌលសុខភាព ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប
2024/11/25 10:07:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/11/25 11:48:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/11/10 05:32:16 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/11/22 05:04:38 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/11/23 02:05:15 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/11/15 09:27:46 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am