ពលរដ្ឋខែ្មរកាត់សែចិននាំគ្នាសែនកាត់គ្រោះ កាត់ឆុង នៅរមណីយដ្ឋានវត្តភ្នំ

2024/02/01 06:18:19 pm        430

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ជិតឈានចូល​មកដល់នា​ពេល​ខាង​មុខ​នេះ មានប្រជាពលរដ្ឋខ្មែរកាត់សែចិនបាននាំគ្នាអញ្ជើញទៅធ្វើពិធីសែនកាត់ឆុង កាត់គ្រោះផ្សេងៗ សុំ​សេចក្តីសុខចម្រើនក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ នៅរោងវិហារអ្នកតាចិន លោកតាព្រះចៅ នៃ​ទីតាំងរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ។

ពលរដ្ឋថ្លែងប្រាប់ BTV នៅថ្ងៃទី១ ខែកុម្ភៈថា ការនាំគ្នាមកធ្វើពិធីសែនកាត់ឆុង កាត់គ្រោះ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមជិតឈានមកដល់ខាងមុខនេះ គឺពលរដ្ឋ​បាន​ធ្វើ​ជា​ទម្លាប់​រៀង​រាល់ឆ្នាំ។ ការសែនកាត់គ្រោះនេះ ពលរដ្ឋបានទិញគ្រឿងសែន ធូបទៀន សាច់ជ្រូក​បីជាន់ ពងទា២គ្រាប់ ក្រដាស់សែនកាត់ឆុង និងផ្លែឈើនានា យកទៅថ្វាយទេវរាជ លោក​តា​ព្រះ​ចៅ​ក្រុង ដាក់មាត់រូបសំណាកខ្លា ទៅតាមលទ្ធភាព និងតាមសទ្ធារបស់ខ្លួន។ ការធ្វើពីធីសែននេះ ពលរដ្ឋ​ក៏​បានបួងសួងសុំឲ្យមានការខិតខំប្រកបរបរការងារ ការធ្វើអាជីវកម្ម រកស៊ីនានា​ក្នុង​ឆ្នាំថ្មី​នេះ​មាន​ការរីកចម្រើន ជោគជ័យផងដែរ។

លោក ចាន់ វឿន តំណាងអ្នករៀបចំដឹកនាំពិធីសែន នៅរមណីយដ្ឋានវត្តភ្នំ បានឱ្យដឹងថា ពលរដ្ឋ​ដែល​មក​ធ្វើ​ពិធីសែននៅទីនេះ គឺមានអ្នកខ្លះមកធ្វើពិធីសែនកាត់ឆុង កាត់គ្រោះ ទៅតាម​ឆ្នាំ​កំណើត​របស់​ពួកគេ ហើយខ្លះទៀត ក៏បានមកធ្វើពិធីសែន អរគុណអ្នកតាចិន ដែលបានជួយ​ឱ្យ​រក​ស៊ី​មាន​បានក្នុងឆ្នាំកន្លងមកផងដែរ។

សូមជម្រាបថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាម នឹង​ឈាន​ចូល​មក​ដល់​នៅសប្តាហ៍​ក្រោយ​នេះ ហើយការធ្វើពិធីបួងសួងសែនកាត់ឆុងក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មីនេះ ក្រៅពីរមណីយដ្ឋាន​វត្ត​ភ្នំ គេក៏សង្កេតឃើញមាននៅតាមរោងអ្នកតាចិននានាផ្សេងទៀតដែរ ជាពិសេស​នៅ​រោង​អ្នក​តាចិន​នៅ​ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏មានពលរដ្ឋអញ្ជើញទៅធ្វើពិធីសែនដូចគ្នានេះ តែមិន​សូវ​មាន​មនុស្ស​ចូលរួមច្រើនកុះករដូចនៅរមណីយដ្ឋានវត្តភ្នំនេះទេ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm