ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងរៀបចំកម្លាំងចល័តរឹតបណ្ដឹងច្បាប់ចរាចរណ៍​បន្ថែមទៀត

2024/02/01 07:27:36 pm        455

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ត្រៀម​ផែនការរៀបចំកម្លាំងចល័តរឹតបណ្ដឹងច្បាប់ចរាចរណ៍បន្ថែមទៀត។

ថ្លែងប្រាប់BTV News នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង​ការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អនុវត្តតាម​អនុសាសន៍​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឲ្យតក់ស្លុតកាលពីចុងឆ្នាំ២០២៣ និងពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ជា​ពិសេស​លើអ្នកបើកបរមានសារធាតុស្រវឹងនោះ ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ដោយបង្កើនទាំងកម្លាំង មធ្យោបាយ ដើម្បីចុះ​ពិនិត្យ​ជាតិ​អាល់កុល​ក្នុង​ភូមិ​សាស្រ្ត​ខណ្ឌ​ទាំង១៤ នៅរាជធានីធានីភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹង​រៀប​ចំ​ក្រុម​កម្លាំងចល័តចុះរឹតបន្តឹងច្បាប់ចរាចរណ៍បន្ថែមទៀត ក្នុង​ករណី​ការ​ដាក់​គោល​ដៅ​រឹត​បន្តឹង​ច្បាប់​រាចរណ៍តាមដងផ្លូវមិនទាន់ទទួលបានជោគជ័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បញ្ជាក់ថា មុនចូលដល់ការ​ដាក់កម្លាំងចល័តខាងលើ ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ ចាប់ផ្តើម​ឲ្យក​ម្លាំង​តាម​អធិការដ្ឋាន​ខណ្ឌនីមួយៗ​ធ្វើ​ការ​ចល័ត​គោល​ដៅ​រឹត​បន្តឹង​ច្បាប់ចរាចរណ៍របស់ខ្លួនទៅតាមពេលវេលាជាក់ស្តែង ហើយ​មិន​មាន​ការ​កំណត់​ជាក់​លាក់​នោះ​ទេ ដើម្បីឲ្យប្រជាពលរដ្ឋជាអ្នកបើកបរមានទំនួលខុសត្រូវ និងគោរពច្បាប់។

យ៉ាងណាមិញ ឯកឧត្តម ឧត្តមសេនីយ៍ឯក លើកឡើងថា រយៈពេល​១សប្តាហ៍ នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ករណីគ្រោះថ្នាក់ចរាចរណ៍​ដ៏​តក់​ស្លុត​ដូច​ករណី​កាល​ពី​អំឡុង​ពាក់​កណ្តាលខែមករា គឺមានការថយចុះ បើធៀបទៅនឹងមួយសប្តាហ៍ដូចគ្នានាចុងខែមករា ឆ្នាំ​២០២៤​។

ជាមួយគ្នា ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ថែមថា ក្រៅពីការរឹតបន្តឹងច្បាប់ចរាចរណ៍ ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ បានណែនាំ​ដល់​កម្លាំង​នគរបាល​តាម​គោល​ដៅ​នីមួយៗ​ត្រូវ​បន្ត​សកម្ម​ភាព​នេះ​យ៉ាង​ម៉ឺងម៉ាត់បំផុត ដើម្បីបង្ក្រាបលើបទល្មើសផ្សេងទៀត ខណៈ​កាល​ពីថ្មីៗ​នេះ​នគរបាល​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​តាម​គោល​ដៅ​បាន​រក​ឃើញ​ជន​ល្មើស​លួច​ដឹក​ជញ្ជូន​សារ​ធាតុញៀន និងឈើខុសច្បាប់ផងដែរ៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm