សហរដ្ឋអាមេរិក បញ្ជាក់ខួបនៃរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ដោយមានការដាក់ទណ្ឌកម្មបន្ថែម

2024/02/01 07:35:33 pm        84

សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានដាក់ទណ្ឌកម្មបន្ថែមទៀតលើសហភាពមីយ៉ាន់ម៉ា ដោយបញ្ជាក់ពីខួប៣ឆ្នាំនៃរដ្ឋប្រហារ ខណៈទីក្រុងវ៉ាស៊ីនតោន បានកំណត់គោលដៅលើអង្គភាពចំនួន២ និងមនុស្សមួយចំនួន ដែលទីក្រុងនេះបាននិយាយថា មានជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយរបបយោធា។

ការដាក់ទណ្ឌកម្មកាលពីថ្ងៃពុធ គឺជាគោលបំណងចុងក្រោយលើប្រេងឥន្ធនៈដែលរបបយោធាប្រើប្រាស់ ដើម្បីទម្លាក់គ្រាប់បែកពីលើអាកាសនៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយកងកម្លាំងប្រឆាំងរដ្ឋប្រហារ ដែលជារឿយៗបានដាក់គោលដៅទៅលើជនស៊ីវិល ព្រមទាំងសមត្ថភាពរបស់យោធាក្នុងការផលិតសព្វាវុធ។ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមហ៊ុននាំចូល និងចែកចាយប្រេងឥន្ធនៈ សម្រាប់យោធា និងមានទំនាក់ទំនងចែករំលែកប្រាក់ចំណេញជាមួយក្រុមហ៊ុនយោធា Myanmar Economic Holdings Ltd (MEHL) ទីក្រុងវ៉ាស៊ីនតោន ក៏បានដាក់ទណ្ឌកម្មកាលពីឆ្នាំ ២០២១ផងដែរ។

ទីក្រុងវ៉ាស៊ីនតោន ក៏បានកំណត់គោលដៅលើក្រុមហ៊ុនដឹកជញ្ជូនដែលគ្រប់គ្រងដោយក្រុមហ៊ុនយោធា MEHL របស់មីយ៉ាន់ម៉ាគឺក្រុមហ៊ុន Five Star Line ដែលខ្លួនបាននិយាយថា ដឹកជញ្ចូនសម្ភារៈផលិតសព្វាវុធក្នុងស្រុកសម្រាប់យោធា។

ក្រសួងរតនាគារ បាននិយាយថាអង្គភាពទាំងពីរ បានផ្តល់លទ្ធភាពទិញរូបិយប័ណ្ណបរទេស និងការនាំចូលប្រេង និងសម្ភារៈផ្សេងទៀតក្នុងនាមរដ្ឋាភិបាលយោធា។ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងកំពុងចាត់វិធានការនេះ ដើម្បីកំណត់គោលដៅប្រភពចំណូលរបស់របបនេះ ដែលគាំទ្រសកម្មភាពយោធាប្រឆាំងជនស៊ីវិល។ សហភាពមីយ៉ាន់ម៉ា បានជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីយោធា បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារនៅឆ្នាំ ២០២១ ដែលបានបង្កឱ្យមានភាពចលាចលទូទាំងប្រទេស។ ការដាក់ទណ្ឌកម្ម ដែលបង្កកទ្រព្យសកម្មនៅសហរដ្ឋអាមេរិករបស់អ្នកទាំងឡាយណាដែលត្រូវបានកំណត់គោលដៅ និងជាទូទៅ រារាំងពលរដ្ឋអាមេរិកពីការធ្វើពាណិជ្ជកម្មជាមួយពួកគេ ដែលបានកើតឡើង ខណៈមេដឹកនាំរបបយោធា លោក Min Aung Hlaing ស្ថិតនៅក្រោមសម្ពាធ បន្ទាប់ពីការបរាជ័យក្នុងសមរភូមិជាបន្តបន្ទាប់ ដែលបានមើលឃើញក្រុមឧទ្ទាម ចូលកាន់កាប់យ៉ាងហោចណាស់ ៣៥ក្រុង ចាប់តាំងពីខែតុលា មក។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm