អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន របស់អង្គការរបស់លោកថាជា «ឆ្អឹងខ្នង» នៃជំនួយនៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ បន្ទាប់ពីប្រទេសជាច្រើន បានផ្អាកការផ្តល់មូលនិធិជុំវិញការអះអាងរបស់អ៊ីស្រាអែលថា បុគ្គលិកទីភ្នាក់ងារ UNRWA ១២នាក់ បានចូលរួមក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា។
លោក Guterres បាននិយាយទៅកានាគណៈកម្មាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិប៉ាឡេស្ទីនថា លោកបានជួបជាមួយម្ចាស់ជំនួយ ដើម្បីស្តាប់ពីការព្រួយបារម្ភរបស់ពួកគេ និងបញ្ជាក់ពីជំហានដែលយើងកំពុងអនុវត្តដើម្បីដោះស្រាយបញ្ហាទាំងនេះ ដែលទីភ្នាក់ងារ UNRWA គឺជាឆ្អឹងខ្នង នៃការឆ្លើយតបផ្នែកមនុស្សធម៌ទាំងអស់ នៅតំបន់ហ្កាហ្សា។

ប្រធានទីភ្នាក់ងារ UNRWA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ការដកមូលនិធិ ទិភ្នាក់ងារ UNRWA គឺ មានហានិភ័យ ដែលនឹងបណ្តាលឱ្យមានការដួលរលំប្រព័ន្ធមនុស្សធម៌នៅតំបន់ហ្កាហ្សា។ ជម្លោះកាន់តែតានតឹងកាលពីថ្ងៃអង្គារ បន្ទាប់ពីប្រទេសអ៊ីស្រាអែល បានចោទប្រកាន់ទីភ្នាក់ងារ UNRWA ថា បានអនុញ្ញាតឱ្យក្រុមហាម៉ាស ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទីភ្នាក់ងារ នៅក្នុងតំបន់ហ្កាហ្សាសម្រាប់សកម្មភាពយោធា។
ទីក្រុងវ៉ាស៊ីនតោន ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងជប៉ុន ស្ថិតក្នុងចំណោមប្រទេសដែលបានផ្អាកការបង់ប្រាក់ទៅឲ្យមូលនិធិ ដោយសារការបង្ហាញព័ត៌មានទាំងនោះ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានស្ថិតក្រោមការពិនិត្យពិច័យជាយូរមកហើយដោយប្រទេសអ៊ីស្រាអែល ដែលចោទប្រកាន់ជាប្រព័ន្ធប្រឆាំងផលប្រយោជន៍របស់ប្រទេសនេះ។ អ៊ីស្រាអែល បានប្តេជ្ញាបញ្ឈប់ការងាររបស់ទីភ្នាក់ងារនេះនៅក្នុងតំបន់ហ្កាហ្សា។
លោក បានចោទប្រកាន់ទីភ្នាក់ងាពីបទ «ជួលភេរវករក្នុងទ្រង់ទ្រាយធំ ដោយអនុញ្ញាតឱ្យហេដ្ឋារចនាសម្ព័ន្ធរបស់ទីភ្នាក់ងារ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធារបស់ក្រុមហាម៉ាស និងពឹងផ្អែកលើក្រុមហាម៉ាសសម្រាប់ការចែកចាយជំនួយនៅក្នុងតំបន់ហ្កាហ្សា។