អគ្គនាយកក្រុមហ៊ុនជនជាតិសិង្ហបុរីរបស់ក្រុមហ៊ុនបណ្ដាញសង្គម TikTok លោក ឈូ ស៊ូ ស៊ី (Chew Shou Zi)កាលពីថ្ងៃពុធបានត្រូវបានសួរដដែលៗអំពីទំនាក់ទំនងរបស់លោកជាមួយប្រទេសចិន ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់លោក នៅចំពោះមុខក្រុមតំណាងរាស្ត្រអាមេរិក ចាប់តាំងពីខែមីនាឆ្នាំមុន ។

លោក ឈូ (Chew)ស្ថិតក្នុងចំណោមក្រុមមេដឹកនាំនៃក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្ស ផ្សេងទៀត ដែលត្រូវបានសួរចម្លើយដោយក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ក្រុមតំណងរាស្ត្រ ក្នុងការដោះស្រាយក្ដីបារម្ភរបស់ឪពុកម្ដាយ និងក្រុមអ្នកជំនាញជំងឺផ្លូវចិត្ត ដែលថាក្រុមហ៊ុនបណ្ដាញសង្គមនានា បានដាក់ប្រាក់ចំណេញលើវិថី ដែលនឹងធានាថាវាទិការ platforms នានារបស់ពួកគេនឹងមិនប៉ះពាល់ដល់កុមារ។

លោក ឈូ បានផ្ដល់សក្ខីកម្មរួមជាមួយអគ្គនាយកក្រុមហ៊ុនបណ្ដាញសង្គមយក្ស Meta លោក Mark Zuckerberg អគ្គនាយកក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំ X គឺលោកស្រី Linda Yaccarino អគ្គនាយកក្រុមហ៊ុនបណ្ដាញសង្គម Snap លោក Evan Spiegel និងអគ្គនាយកក្រុមហ៊ុនបណ្ដាញសង្គម Discord គឺលោក Jason Citron។
សមាជិកព្រឹទ្ធសភាអាមេរិក លោក Tom Cotton កាលពីថ្ងៃពុធ បានសួរលោក ឈូ ដដែលៗ អំពីទំនាក់ទំនងរបស់លោកជាមួយប្រទេសចិន។

លោកបានសួរលោកឈូ ដែលបានឆ្លើយតបជាភាសាសិង្ហបុរី ថា តាមសម្ដីដែលអ្នកតែងតែនិយាយជារឿយៗ ថាអ្នករស់នៅក្នុងប្រទេសសិង្ហបុរី តើអ្នកមានសញ្ជាតិអ្វី។
ក្រោយមកលោក Cotton បានសួរថាតើនាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញសង្គម TikTok ធ្លាប់បានដាក់ពាក្យសុំចូលជាសញ្ជាតិចិនដែរឬទេ។ លោកបានឆ្លើយតថាទេ ខ្ញុំមិនបានដាក់ពាក្យស្នើសុំចូលសញ្ជាតិចិនទេ ។ ខ្ញុំធ្វើការបម្រើឲ្យប្រទេសរបស់ខ្ញុំនៅក្នុងប្រទេសសិង្ហបុរី ។ខ្ញុំជាជនជាតិសិង្ហបុរី ៕