រដ្ឋាភិបាលរបស់ប្រទេសចិនកាលពីថ្ងៃពុធបានច្រានចោលការត្អូញត្អែរម្តងហើយម្តងទៀតពីសំណាក់កោះតៃវ៉ាន់អំពីបាឡុងរបស់ប្រទេសចិនដែលហោះរសាត់នៅពីលើ ឬនៅជិតកោះនេះ ដោយនិយាយថាបាឡុងទាំងនោះគឺសម្រាប់គោលបំណងឧតុនិយម ហើយមិនគួរត្រូវបានបំភាន់ដោយហេតុផលនយោបាយឡើយ។

កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរតាំងពីខែមុនអំពីបាឡុង ដែលបានហោះកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏តានតឹង។បាឡុងមួយចំនួនបានឆ្លងកាត់កោះនេះ ដោយខ្លួនឯង មុនពេលបាត់ខ្លួន។រហូតមកដល់ពេលនេះ ក្រសួងការពារជាតិចិនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើវត្តមានរបស់បាឡុងទាំងនោះទេ។

ប៉ុន្តែថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងលោក ឈិន ប៊ិនហួ(Chen Binhua)អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនពុំបានផ្តល់ការឆ្លើយតបជាផ្លូវការដ៏យូរបំផុតទេ ចំពោះការត្អូញត្អែពីសំណាក់កោះតៃវ៉ាន់ដែលបានផ្តល់ឱ្យជនរួមជាតិតៃវ៉ាន់ ពោពេញដោយការសង្ស័យ ។

លោកបាននិយាយថា ភាគច្រើននៃបាឡុងទាំងនោះ ត្រូវបានដំណើរការដោយក្រុមហ៊ុនឯកជនរាប់ម៉ឺន ដូចដែលមានការបង្ហោះទាំងឡាយរជុំវិញពិភពលោកជារៀងរាល់ថ្ងៃ ដោយលោកបានបន្ថែមថាទាំងនោះពុំមែនជាប្រភេទបាឡុងដែលព្យួរសម្រាប់ពិធីមង្គលការ និងនៅផ្សារទំនើបនោះទេ។
លោក Chen បាននិយាយថា បាឡុងដែលកំពុងរសាត់អណ្តែតនោះ ភាគច្រើនត្រូវបានប្រើប្រាស់ក្នុងគោលបំណងសម្រាប់ជីវិតរបស់មនុស្ស ដូចជាការត្រួតពិនិត្យឧតុនិយមជាដើម។
បាឡុងទាំងនោះមានប្រវត្តិយូរលង់ណាស់មកហើយ គ្មានអ្វីថ្មីទេ។សក្តានុពលសម្រាប់ប្រទេសចិនក្នុងការប្រើប្រាស់បាឡុងសម្រាប់ចារកម្មបានក្លាយជាបញ្ហាសកលកាលពីខែកុម្ភៈឆ្នាំមុន នៅពេលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់នូវអ្វីដែលខ្លួនបាននិយាយថាជាបាឡុងឃ្លាំមើលរបស់ចិន។ ប្រទេសចិនបាននិយាយថា បាឡុងទាំងនោះជាយានស៊ីវិលដែលបានរសាត់ដោយចៃដន្យតែប៉ុណ្ណោះ៕