កាណាដា៖ មនុស្សរាប់សិបនាក់បានស្លាប់នៅប្រទេសកាណាដា ខណៈដែលសីតុណ្ហភាពនៅទូទាំងតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យបន្តបំបែកកំណត់ត្រា។ នគរបាលនៅរដ្ឋ British Columbia និយាយថា ពួកគេបានឆ្លើយតបទៅនឹងការស្លាប់ភ្លាមៗ ស្ទើរតែ ៧០នាក់ចាប់តាំងពីថ្ងៃចន្ទ ភាគច្រើនជាមនុស្សវ័យចំណាស់។

ពួកគេនិយាយថា រលកកម្ដៅដែលកំពុងហក់ឡើងខ្ពស់នៅតំបន់ គឺជាកត្តារួមចំណែកមួយ។ កាលពីថ្ងៃអង្គារប្រទេសកាណាដាបានកត់ត្រា សីតុណ្ហភាពខ្ពស់បំផុតជាថ្មីម្តងទៀតដែលមិនធ្លាប់មាន សម្រាប់ថ្ងៃទី៣ ជាប់ៗគ្នាគឺ ៤៩.៥អង្សាសេនៅទីក្រុងលីតថុន រដ្ឋ British Columbia។ មុនសប្ដាហ៍នេះ សីតុណ្ហភាពនៅកាណាដាមិនដែលលើសពី ៤៥អង្សាសេទេ។ ចំណែកនៅសហរដ្ឋអាមេរិកវិញ សីតុណ្ហភាពនៅក្នុងទីក្រុង Portland និង Seattle បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីកំណត់ត្រាខ្ពស់បំផុតនៅតែបន្ត ដែលបានចាប់ផ្ដើមកាលពីទសវត្សឆ្នាំ ១៩៤០។ ទីក្រុង Portland នៅរដ្ឋ Oregon បានឡើងដល់ ៤៦.១អង្សាសេ និងទីក្រុង Seattle ៤២.២អង្សាសេ។ កម្ដៅខ្លាំងល្មមនឹងធ្វើឲ្យខ្សែកាបរលាយ ដោយបិទសេវាកម្មរថយន្តក្រុង Portland Streetcar កាលពីថ្ងៃអាទិត្យ៕
អត្ថបទ៖ សុខមាន